សុខភាព៖ អណ្តាត គឺជាសរីរាង្គដ៏សំខាន់មួយនៅក្នុងមាត់នៃរាងកាយ វាអនុញ្ញាតឱ្យយើងភ្លក់ឬនិយាយបានយ៉ាងច្បាស់ ប៉ុន្តែមនុស្សជាច្រើនប្រហែលជានៅតែមិនដឹង អំពីអណ្តាតអាចបង្ហាញពីស្ថានភាពសុខភាព មួយចំនួនរបស់អ្នកផងដែរ។

តោះមកដឹងពីលក្ខណៈនៃអណ្តាតដែលប្រាប់ពីជំងឺគួរឲ្យចាប់អារម្មណ៍ ទាំងអស់គ្នា៖

លក្ខណៈនៃអណ្តាតដែលប្រាប់ពីជំងឺដែលគ្រប់គ្នាគួរដឹង

១. អណ្តាតពណ៌ស

ប្រសិនបើអណ្តាតរបស់អ្នកមានពណ៌សពេញអណ្តាត (Leukoplakia) ដែលជាជំងឺទូទៅ បំណះពណ៌សអាចបណ្តាលមកពីការជក់បារី ឬការរលាកផ្សេងៗ វាក៏អាចបណ្តាលមកពីការថែទាំសុខភាពមាត់មិនគ្រប់គ្រាន់ផងដែរ។ ការមិនដុសធ្មេញ បណ្តាលឱ្យមានសំណល់អាហារ និងមេរោគមកជាប់ និងបង្កើតជាស្រទាប់ពណ៌សនៅលើអណ្តាត វាកកកុញជាបណ្តើរៗ ហើយអាចទាក់ទងនឹងជំងឺមហារីក។

ជាមួយគ្នានោះចំពោះអ្នកដែលពាក់ធ្មេញ ឬអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ  លើសពីនេះការមានជម្ងឺមួយចំនួន ដូចជាជំងឺទឹកនោមផ្អែម ឬប្រើថ្នាំមួយចំនួន ដូចជាស្តេរ៉ូអ៊ីតសម្រាប់ជំងឺហឺតជាដើម។

២. អណ្តាតក្រហម

ប្រសិនបើអណ្តាតរបស់អ្នកមើលទៅក្រហម វាអាចមានន័យថា កង្វះវីតាមីនដូចជាអាស៊ីតហ្វូលិក ឬវីតាមីន B12 ។ ចំណុចកន្ទួលក្រហមនេះមានស្នាមពណ៌សនៅជុំវិញវា និងអាចផ្លាស់ប្តូរទីតាំងនៅលើអណ្តាតដោយគ្មានកំណត់ ជាធម្មតាវាមិនមានគ្រោះថ្នាក់ទេ។

បន្ថែមពីនោះវាក៏អាចមកពីគ្រុនក្តៅ ជាហេតុផលមួយទៀតសម្រាប់អណ្តាតក្រហម ព្រោះគ្រុនក្តៅ គឺជាការឆ្លងមេរោគដែលធ្វើឱ្យអណ្តាតមើលទៅដូចជាផ្លែស្ត្របឺរី វាមានពណ៌ក្រហមនិងរដុប ។

ជំងឺ Kawasaki ក៏អាចបណ្តាលឱ្យអណ្តាតក្រហមដូចផ្លែស្ត្របឺរីផងដែរ។ ជំងឺនេះត្រូវបានគេរកឃើញលើ កុមារអាយុក្រោម ៥ ឆ្នាំ ដោយទាមទារការព្យាបាលជាបន្ទាន់ ។

៣. អណ្តាតឡើងពណ៌ខ្មៅ

អណ្តាតមានខ្មៅ ទាំងគួរឱ្យខ្លាច និងគួរឱ្យរអើម គឺបណ្តាលមកពីការ ជក់បារីជាប្រចាំក្នុងរយៈពេលយូរ រោគសញ្ញានេះបើទោះជាមើលទៅគួរឱ្យខ្លាចក៏ពិតមែន ប៉ុន្តែវាមិនមែនជាការគំរាមកំហែងធ្ងន់ធ្ងរទេ ហើយអាចព្យាបាលបានដោយការរក្សាមាត់ធ្មេញឱ្យស្អាត ដោយអ្នកគួរដុសធ្មេញ និង ដុសអណ្ដាត របស់អ្នកបីដងក្នុងមួយថ្ងៃ ហើយឈប់ជក់បារី។

៤. អណ្តាតលឿង

មូលហេតុទូទៅបំផុតនៃអណ្តាតពណ៌លឿងគឺអនាម័យមាត់មិនល្អ ការជក់បារី ឬការប្រើប្រាស់ថ្នាំមួយចំនួន។ អណ្តាតពណ៌លឿងក៏អាចជាសញ្ញានៃបញ្ហាថ្លើម ឬក្រពះផងដែរ។ នៅដំណាក់កាលដំបូងនៃជំងឺនេះ អណ្តាតអាចនឹងមានពណ៌លឿង មុនពេលប្រែទៅជាពណ៌ត្នោត ឬខ្មៅបន្តិចម្តងៗ។

៥. អណ្តាតពណ៌ត្នោត

អណ្តាតពណ៌ត្នោតជាធម្មតាបណ្តាលមកពីការទទួលទាន និងផឹកកាហ្វេជាប្រចាំ ហើយវាក៏អាចបណ្តាលមកពីការជក់បារីផងដែរ។ ប៉ុន្តែប្រសិនបើអណ្តាតពណ៌ត្នោតមិនបាត់ទៅវិញ វាក៏អាចមានន័យថាអ្នកកំពុងមានបញ្ហាសួតដោយសារតែការជក់បារីរយៈពេលយូរផងដែរ។

៦. អណ្តាតមានពណ៌ស្វាយ ឬពណ៌ខៀវ

អណ្តាតពណ៌ស្វាយ ឬពណ៌ខៀវបង្ហាញថាអ្នកកំពុងមានបញ្ហាបេះដូង ប្រសិនបើបេះដូងមិនអាចបូមឈាមបានត្រឹមត្រូវ ឬប្រសិនបើមិនមានអុកស៊ីសែនគ្រប់គ្រាន់នៅក្នុងឈាមរបស់អ្នក វាអាចបណ្តាលឱ្យអណ្តាតប្រែពណ៌ស្វាយ ឬពណ៌ខៀវ ប្រសិនបើរោគសញ្ញានេះកើតឡើង អ្នកគួរតែពិនិត្យសុខភាពជាបន្ទាន់ជាបន្ទាន់។

៧. ទទួលអារម្មណ៍ក្ដៅ ឬក្រហាយលើអណ្តាត

ប្រសិនបើអ្នកមានអារម្មណ៍ក្រហាយនៅលើអណ្តាតរបស់អ្នក ស្រដៀងនឹងការញ៉ាំអាហារក្តៅខ្លាំង វា អាចមានន័យថាអ្នកកំពុងមានជំងឺរលាកមាត់ ដែលច្រើនកើតមានចំពោះស្ត្រីក្រោយអស់រដូវ ឬអ្នកអាចមានបញ្ហាសរសៃប្រសាទនៅក្នុងអណ្តាតរបស់អ្នក។ លើសពីនេះបញ្ហាសុខភាពមួយចំនួនដូចជា មាត់ស្ងួត ការឆ្លងមេរោគ ការច្រាលអាស៊ីត និង ជំងឺទឹកនោមផ្អែម ក៏អាចបណ្តាលឱ្យកើតអាការៈនេះផងដែរ។

៨. អណ្តាតមានពងបែក

មូលហេតុទូទៅបំផុតនៃពងបែកនៅលើអណ្តាតគឺមកពីសីតុណ្ហភាពកម្ដៅក្នុងខ្លួន និងជំងឺស្បែក psoriasis គឺជាការកកើតនៃពងបែកតូចៗនៅក្នុងមាត់ ដែលបណ្តាលឱ្យមានការឈឺចាប់ក្រហាយ។ មូលហេតុនៃការឡើងកម្តៅ ប៉ុន្តែកម្ដៅនៅទីនេះគឺគ្មានគ្រោះថ្នាក់ទេ ហើយជាធម្មតាវានឹងបាត់ទៅវិញដោយខ្លួនឯង។

ទោះជាយ៉ាងណាប្រសិនបើដុំពកនៅលើអណ្តាតរបស់អ្នកមិនបាត់ទៅវិញបន្ទាប់ពីលើសពី ២ សប្តាហ៍ វាអាចមានន័យថាជាមហារីកមាត់។ ដោយនៅដំណាក់កាលដំបូងនៃជំងឺមហារីកមាត់ ជាធម្មតាមិនមានការឈឺចាប់ទេ ដូច្នេះប្រសិនបើអ្នកមានដុំពកនៅលើអណ្តាតរបស់អ្នកមិនបាត់ទៅវិញ សូមទៅពិនិត្យភ្លាមៗនៅមន្ទីរពេទ្យ៕ ប្រភព៖ Sanook