រដ្ឋធានីកៀវ៖ ចាប់តាំងពីដើមខែតុលា រហូតមក កម្លាំងទាហានរុស្ស៊ី បានបង្កើនការវាយប្រហារដោយមីស៊ីល បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទឹក និង ភ្លើង ខណៈរដូវរងាចូលមកដល់ ទើបប្រធានអង្គការណាតូ បានចាត់ទុកសកម្មភាពយោធារបស់ក្រុងមូស្គូ កំពុងតែប្រើប្រាស់រដូវរងានេះ យកមកធ្វើជាអាវុធ នៅក្នុងសង្គ្រាមរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន នៅក្នុងប្រទេសអ៊ុយក្រែន។

សារព័ត៌មាន US Today បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា អគ្គលេខាធិការអង្គការណាតូ លោក ជេនស៍ ស្ដូលថែនប៊ឺក (Jens Stoltenberg) បានអះអាង កាលពីថ្ងៃចន្ទ ថា ប្រទេសរុស្ស៊ីទំនងជានឹងបន្តវាយប្រហារបណ្តាញអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធឧស្ម័ន និង សេវាមូលដ្ឋានសម្រាប់ប្រជាជន នៅក្នុងប្រទេសអ៊ុយក្រែន។

អ៊ុយក្រែន កាលពីថ្ងៃចន្ទ បានត្រៀមខ្លួន សម្រាប់ការវាយប្រហារជាថ្មីពីទាហានរុស្ស៊ី ប្រឆាំងនឹងហេដ្ឋរចនាសម្ព័ន្ធថាមពល និង ហេដ្ឋរចនាសម្ព័ន្ធសំខាន់ៗ តាមអ្វីដែលបានបង្ហាញ អំពីទម្រង់ប្រចាំសប្ដាហ៍ និង ការព្រមាន អំពីការជម្លៀសមនុស្សដ៏ច្រើន ចេញពីរដ្ឋធានីកៀវ។NATO - News: NATO Secretary General: this is the most dangerous moment in  European security for a generation, 22-Feb.-2022

រដ្ឋមន្រ្ដីក្រសួងការបរទេសអេស្ដូនី ដែលប្រទេសនេះធ្លាប់ជារដ្ឋរបស់អតីតសហភាពសូវៀត បានចូលរួមជាមួយនឹងសមភាគី នៅក្នុងតំបន់បាល់ទិក (Baltic) ចំនួន៦ប្រទេស និង ប្រទេសនៅតំបន់ណ័រឌីក (Nordic ជាប្រទេសនៅតំបន់ភូមិសាស្រ្ដ និង វប្បធម៌ ស្ថិតក្នុងអឺរ៉ុបខាងជើង និង អាត្លង់ទិកខាងជើង) ជាក្រុមគណៈប្រតិភូដ៏ធំបំផុត បានធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ី បានចូលលុកលុយ កាលពីថ្ងៃទី២៤ ខែកុម្ភៈ មក។

គណៈប្រតិភូ នៃបណ្ដាប្រទេសទាំងនេះ ក៏បានសន្យាផ្ដល់ម៉ាស៊ីនភ្លើង សម្លៀកបំពាក់ទប់ទល់នឹងអាកាសធាតុរងា និង ស្បៀងអាហារ ផងដែរ។ គោលបំណងដ៏សំខាន់របស់ក្រុមគណៈប្រតិភូ នៃបណ្ដាប្រទេសទាំងនោះ ត្រូវតែជួយដល់អ៊ុយក្រែន ដើម្បីដោះស្រាយបញ្ហានានារបស់ពួកគេ នៅក្នុងរដូវត្រជាក់ប៉ុន្មានខែនេះ។

លោក អ៊ូម៉ាស់ រ៉េនសាលូ (Urmas Reinsalu) រដ្ឋមន្រ្ដីក្រសួងការបរទេសអេស្ដូនី បានបញ្ជាក់ នៅក្នុងរដ្ឋធានីកៀវ ថា «រុស្ស៊ី កំពុងតែប្រើប្រាស់សន្ដិសុខថាមពលស៊ីវិលជាអាវុធ ប្រឆាំងនឹងប្រជាជនអ៊ុយក្រែន ហើយវាពិតជាសកម្មភាព គួរឲ្យអាម៉ាស់បំផុត»។Ukraine war: Russia aiming for full control of south, commander says - BBC  News

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន កាលពីល្ងាច ថ្ងៃអាទិត្យ កន្លងទៅថ្មីៗនេះ បានព្រមាន ថា ទាហានរុស្ស៊ី កំពុងតែរៀបចំ វាយប្រហារជាថ្មី ហើយដរាបណាពួកគេ មានមីស៊ីលនៅក្នុងដៃ ពួកគេនឹងមិនបញ្ឈប់នោះឡើយ»។ កាលពីថ្ងៃចន្ទ គាត់បានជួយជាមួយនឹងក្រុមមន្រ្ដីរដ្ឋាភិបាល ដើម្បីពិភាក្សា អំពីអ្វីដែលត្រូវធ្វើ។

ទាហានរុស្ស៊ី បានអនុវត្ដការវាយប្រហាដោយមីស៊ីលពីលើអាកាសទ្រង់ទ្រាយធំ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពល ជារៀងរាល់សប្ដាហ៍ ចាប់តាំងពីដើមខែតុលា រហូតមក ដោយមានគោលដៅបំផ្លិចបំផ្លាញបណ្ដាញទឹក ភ្លើង និង ជម្រកស្នាក់នៅរបស់ជនស៊ីវិល ខណៈរដូវរងាចូលមកដល់។ គោលបំណងដ៏សំខាន់របស់ទាហានរុស្ស៊ី ចង់ធ្វើឲ្យអ៊ុយក្រែន លំបាកស៊ូទ្រាំ នៅក្នុងសង្គ្រាមរដូវរងានេះ។

រដ្ឋាភិបាលក្រុងកៀវ (Kyiv) បានអះអាង ថា ការវាយប្រហារ ដែលរុស្ស៊ី ទទួលស្គាល់លើគោលដៅ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន មានបំណងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ហើយវាធ្វើឱ្យពួកគេ ក្លាយជាឧក្រិដ្ឋជនសង្រ្គាម។ ទោះជាយ៉ាងណា ក្រុងមូស្គូ បានបដិសេធ ចំពោះចេតនារបស់ខ្លួន ធ្វើបាបទៅលើជនស៊ីវិល។ ប៉ុន្តែក្រុងមូស្គូ បានអះអាង កាលពីសប្តាហ៍មុន ថា ការរងទុក្ខរបស់ពួកគេ នឹងមិនបញ្ចប់នោះដែរ លុះត្រាតែអ៊ុយក្រែន ព្រមធ្វើតាមការទាមទាររបស់រុស្ស៊ី។Ukraine to unleash 'bloody hell' on Russia if it invades: Expert | Russia-Ukraine  war News | Al Jazeera

លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការ អង្គការណាតូ បានលើកឡើង ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) មានចេតនាប្រើប្រាស់រដូវរងា មានការធ្លាក់ទឹកកក និង ព្រិល ដើម្បីជាប្រយោជន៍របស់គាត់ មិនត្រឹមតែ នៅលើសមរភូមិប៉ុណ្ណោះទេ ប៉ុន្តែគាត់បានប្រឆាំងនឹងជនស៊ីវិលអ៊ុយក្រែន ថែមទៀតផង។

លោកប្រធានអង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោក បានបញ្ជាក់ នៅមុនកិច្ចប្រជុំរយៈពេលពីរថ្ងៃរបស់រដ្ឋមន្ត្រីការបរទេសណាតូ នៅរដ្ឋធានីប៊ូចារ៉ែស ( Bucharest) ប្រទេសរ៉ូម៉ានី ថា «ឥឡូវនេះ ប្រធានាធិបតី ពូទីន កំពុងតែព្យាយាមប្រើប្រាស់រដូវរងា ជាអាវុធ សម្រាប់សង្គ្រាម ប្រឆាំងនឹងអ៊ុយក្រែន។ នេះជារឿងដ៏គួរឱ្យរន្ធត់បំផុត ហើយយើងត្រូវតែត្រៀមខ្លួន សម្រាប់ការវាយប្រហារជាថ្មី ពីកម្លាំងទាហានរុស្ស៊ី បន្ថែមទៀត។ នោះហើយជាមូលហេតុ ដែលសម្ពន្ធមិត្តណាតូ បង្កើនការគាំទ្រ ជួយដល់ប្រទេសអ៊ុយក្រែន»។

លោក វីតាលី ក្លីតស្កូ (Vitali Klitschko) អភិបាលរដ្ឋធានីកៀវ និង ជាអតីតអ្នកប្រដាល់អាជីព បានបញ្ជាក់ ថា ប្រជាពលរដ្ឋមួយចំនួន នៅក្នុងចំណោមប្រជាជន៣លាននាក់ អាចនឹងត្រូវជម្លៀស ទៅកាន់កន្លែងមានសេវាកម្មពិសេស ការពារវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី និង ការអត់អគ្គិសនីប្រើប្រាស់៕What are Russia and Ukraine's military options for this winter? | Russia-Ukraine  war News | Al Jazeera