ក្រោយតែពីមិនបានចូលរួមព្រឹត្តិការណ៍ World Cup 2022 នៅកាតា ពេលនេះសហព័ន្ធបាល់ទាត់រុស្សុី​  ត្រៀមចាកចេញពីសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) មកចូលរួមជាមួយទ្វីបអាសុីវិញ (AFC)។

ប្រធានសហព័ន្ធបាល់ទាត់រុស្សុី​ លោក Aleksandr Dyukov បានលើកឡើងថា “កាលពីខែ៣កន្លងទៅពួកយើងបានសម្រេចចិត្តចាកចេញពី UEFA វាហាក់បីដូចជាលឿនពេក ក៏ប៉ុន្តែពេលនេះពួកយើកំពុងពិចារណាសារជាថ្មី អំពីរឿងនេះ”។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីរុស្សុីបានឈ្លានពានចូលទឹកដីអ៊ុយក្រែនមក សហព័ន្ធបាល់ទាត់រុស្សុី បានរងបម្រាមទាំង FIFA និង UEFA ដោយមិនឱ្យប្រទេសប្រកួតជម្រុះ World Cup នោះទេ៕Russia's 2018 World Cup team could be worst host of all time - Sports  Illustrated

ប្រភព៖ JOE