ប្រទេសថៃ៖ ពិធីជប់លៀងសត្វស្វាចិនលើកទី ៣៤ឆ្នាំ ២០២២ ត្រូវបានគេប្រារព្ធធ្វើឡើងយ៉ាងអធិកអធមនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នៅតំបន់ប្រាសាទ Phra Prang Sam Yod ដើម្បីដាក់អាហារសម្រាប់សត្វស្វាជាច្រើននៅទីនោះ។
អាជ្ញាធរទេសចរណ៍នៃប្រទេសថៃ និងការិយាល័យខេត្ត Lop Buri បានធ្វើការអញ្ជើញភ្ញៀវទេសចរណ៍ទាំងអស់ចូលរួម “ពិធីជប់លៀងសត្វស្វាចិនលើកទី ៣៤ ប្រចាំឆ្នាំ ២០២២ (MONKEY PARTY SKY LOUNGE) កាលពីថ្ងៃ ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅតំបន់ប្រាសាទ Phra Prang Sam Yod ស្រុក Muang ខេត្ត Lopburi ។
ការិយាល័យ Lop Buri បង្ហាញថា Lop Buri ជាខេត្តមួយដែលមានសក្ដានុពលទេសចរណ៍ច្រើនប្រភេទ មានកន្លែងទេសចរណ៍សំខាន់ៗជាច្រើនទៀតដូចជា ព្រះណារៃ រាជនីវេត ប្រាង្គខាក វត្តព្រះស្រីរតនៈ មហាថាត ជាពិសេស ប្រាសាទ ប្រាង្គ Phra Prang Sam Yod និង សាន់ប្រាកាន គឺជាកន្លែងដែលអ្នកទេសចរទាំងអស់រីករាយជាមួយសត្វស្វាជាច្រើនកុះករ ដែលបានស្វាគមន៍ពួកគេដូចជាម្ចាស់ផ្ទះ នៅក្នុងខេតមួយនេះ
បន្ថែមពីនោះក៏មានជំនឿរបស់ប្រជាជនខេត្ត Lopburi ត្រូវបានចាត់ទុកថាស្វាទាំងអស់នេះគឺជាសិស្សរបស់ចៅពញាព្រះកាន ដែលបានឡោមព័ទ្ធ និងការពារទីសក្ការបូជា ប្រាកាន នៅចំកណ្តាលទីក្រុង នៃខេត្តLop Buri ដែលជាជុំវិញទីសក្ការបូជា និង ប្រាង្គប្រាសាទ Phra Prang Sam Yodមួយនេះ។
នៅមានរឿងគួរឱ្យចាប់អារម្មណ៍មួយទៀតសម្រាប់អ្នកទេសចរគឺក្រុមស្វាដែលរស់នៅជាច្រើនក្បាលនៅទីនោះ ភ្ញៀវទេសចរដែលបានមកគោរពបូជានៅទីសក្ការ Phra Kan នឹងនាំយកអាហារមកផ្ដល់ឱ្យស្វាទាំងនោះ។
ជាមួយគ្នានោះសម្រាប់ពិធីជុបលៀងជារៀងរាល់ឆ្នាំនេះ គឺធ្វើឡើងពីសំណាក់គ្រួសារមួយដែលបាន ស្នើសុំការអនុញ្ញាតឱ្យប្រើរូបភាពស្វាជានិមិត្តសញ្ញារបស់សណ្ឋាគារខ្លួននៅពេលដែលខេត្ត Lopburi ដំបូងត្រូវបានក៏កកើត ហើយគ្រួសារនេះក៏មានជំនឿថាស្វាជាសត្វដែលនាំមកនូវភាពចម្រុងចម្រើន សម្រាប់ក្រុមគ្រួសារគេមានជីវភាពធូរធារ ដូច្នេះហើយបានបង្កើតគំនិតមួយ ចាប់ផ្ដើមរៀបចំពិធីជប់លៀងស្វាជាលើកដំបូងនៅថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ១៩៨៩ និងធ្វើឡើងជារាល់ឆ្នាំរហូតមកដល់បច្ចុប្បន្ននេះ៕