ប្រទេសថៃ៖ បណ្តុំតារាស្រីល្បីៗទាំង៣ដួងក្នុងឈុតថៃស្រស់ស្អាតខ្លាំង ស្រទន់គួរឱ្យចង់គយគន់ជាមួយសម្រស់ដ៏ទាក់ទាញក្នុងពិធីមង្គលការបែបប្រពៃណីថៃ។

អាចនិយាយបានថាក្នុងឆ្នាំនេះជាឆ្នាំដ៏ពិសេស ព្រោះមានតារាថៃល្បីៗក្នុងវិស័យសិល្បៈជាច្រើនគូ បានប្រកាសចូលរោងការ។

ទោះជាយ៉ាងណាថ្ងៃនេះសូមបង្ហាញមហាជនអ្នកនិយមគាំទ្រជាមួយនឹងតារាសិល្បៈថៃ នូវឈុតសម្លៀកបំពាក់ថៃដ៏ប្រណិត ដែលតារាស្រីល្បីៗស្លៀកក្នុងថ្ងៃមង្គលការរបស់ពួកគេយ៉ាងស្រស់ស្អាត់ ភ្លឺចែងចាំង និងគួរឱ្យទាក់ទាញបំផុត។

១. តារាស្រី Patricia Good

តារាស្រីដ៏ល្បីត្រូវបានគេដឹងថានាងបានចាប់ដៃគូស្នេហ៍ចូលរោងការគឺលោក Note-Wiset Rangsi Singpipat ដែលលោកត្រូវជាប្អូនប្រុសបង្កើតរបស់ស្វាមី តារាល្បីឈ្មោះអ្នកនាង Chompoo កាលពីថ្ងៃទីថ្ងៃទី៤ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ តែអ្វីដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំងនោះ គឺសម្លៀកបំពាក់ដែលនាងស្លៀកឈុតថៃពណ៌សយ៉ាងស្រស់ស្អាតបំផុត។

. តារាស្រី Pancake Khemanit

Pancake Khemanit បានចាប់ដៃគូស្នេហ៍ចូលរោងការកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ជាមួយអធិការ Saksunthorn  Premanon ពួកគេបានស្លៀកពាក់បែបថៃយ៉ាងប្រណិត ចូលក្រាបបង្គំគាល់ព្រះបាទ អរិយវង្សសក្កថាណាអយ្យកោ ដោយសុំពរជ័យ និង ប្រគេនទឹក នៅវត្តរាជបូភីសត្យាមហា ស៊ីម៉ារាម ដើម្បីភាពរុងរឿងក្នុងថ្ងៃមង្គលការ។ ពិតណាស់សម្រស់ដ៏ស្រស់ស្អាត គួរឱ្យចាប់អារម្មណ៍ខ្លាំងគឺសម្លៀកបំពាក់ជាឈុតពណ៌សរបស់ Pancake ដែលបានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់មហាជនជាខ្លាំង។

៣.តារាស្រី Patty Angsumalin

តារាស្រី Patty Angsumalin ទើបតែរៀបការជាមួយតារាប្រុសលោក Dan-Worawet Danuwong កាលពី ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ ។ អ្នកទាំងពីរបានធ្វើពិធីមង្គលការនៅវត្ត Ratchabophit Sathitmahasimaram នៅកណ្តាលបរិយាកាសដ៏កក់ក្តៅ និងសាមញ្ញ ជាមួយសាច់ញាតិមានឋានៈខ្ពស់ពីទាំងសងខាង រួមទាំងមិត្តភ័ក្តិជិតស្និទ្ធទាំងក្នុង និងក្រៅវិស័យសិល្បៈ បានមកចូលរួមក្នុងពិធីនេះ។  ហើយក្នុងថ្ងៃនោះអាចបាននិយាយថា  Patty នាងគឺជាកូនក្រមុំស្ថិតក្នុងឈុតថៃពណ៌សដ៏ស្រស់ស្អាតឆើតឆាយ គួរឱ្យស្រលាញ់ខ្លាំងណាស់៕ ប្រភព៖ Sanook