បើនិយាយអំពីកន្លែងទេសចរណ៍នារដូវរងាមួយក្នុងប្រទេសជប៉ុន ដែលមានបរិយាកាសស្រស់ស្អាតបំផុត សូមណែនាំពីភូមិ Shirakawa-go  ដែលជាភូមិបេតិកភណ្ឌពិភពលោកក្នុងខេត្ត Gifu ដែលវានឹងបង្ហាញពីភាពពិសេសនៃរដូវរងានេះ ក្រៅពីពោរពេញទៅដោយព្រិលពណ៌សយ៉ាងច្រើនក៏មាន ព្រឹត្តិការណ៍មួយឈ្មោះថា Shirakawago Light Up ឬ ពិធីបុណ្យពន្លឺភូមិ Shirakawago។

នៅកណ្តាលព្រិលពណ៌ស ដែលគ្រប់គ្នាទន្ទឹងរង់ចាំ និងស្រមៃចង់ទៅប្រទេសជប៉ុន ដើម្បីទស្សនាភាពស្រស់ស្អាតដោយភ្នែកផ្ទាល់ ជាមួយនឹងពិធីបុណ្យមួយមានឈ្មោះថា Shirakawago Light Up ឬ ពិធីបុណ្យពន្លឺភូមិ Shirakawago ដែលពិធីបុណ្យមានម្ដងក្នុងមួយឆ្នាំ និងមានរយៈពេល ៦ ថ្ងៃ ប៉ុណ្ណោះ ហើយវាក៏ក្លាយជាភូមិបេតិកភណ្ឌពិភពលោកក្នុងប្រទេសជប៉ុនផងដែរ។

ជាមួយគ្នានោះក្នុងពិធីបុណ្យភ្លើងនេះគេនឹងបើកភ្លើងតែថ្ងៃអាទិត្យប៉ុណ្ណោះ ពោលគឺចាប់ពីពាក់កណ្តាលខែមករាដល់ខែកុម្ភៈ ក្នុង៦ សប្តាហ៍ជាប់គ្នា។

ដោយពិធីបុណ្យនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥, ២២, ២៩ ខែមករា និង ទី ៥, ១២, ១៩ ខែកុម្ភៈ ឆ្នាំ ២០២៣ខាងមុខ ហើយភ្ញៀវទេសចរអាចមកទស្សនាបានចន្លោះពីម៉ោង ១៧.៣០ ដល់ ១៩.៣០យប់។

ដូច្នេះអ្នកដែលចង់ទៅឃើញភ្លើងព័ណ៌អ្នកអាចទៅចូលរួមក្នុងពិធីបុណ្យនេះបាន ព្រោះអ្នករៀបចំបានកំណត់ចំនួនអ្នកទស្សនាដោយកក់ទុកមុន ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងទប់ស្កាត់បញ្ហា ដែលអាចកើតឡើងពីព្រឹត្តិការណ៍ជាមុន រួមទាំងការទប់ស្កាត់ជំងឺកូវីដ-១៩ ព្រោះមានភ្ញៀវទេសចរច្រើនធ្វើដំណើរដោយការទស្សនាពិធីបុណ្យភ្លើងភូមិ Shirakawa-go នេះជាច្រើន។

ពិតណាស់វាគឺជាការទាក់ទាញ និងពិធីបុណ្យប្រចាំឆ្នាំនៅក្នុងប្រទេសជប៉ុន ដោយមនុស្សជាច្រើនចង់ទៅទស្សនាភាពស្រស់ស្អាតដែលមានតែមួយឆ្នាំម្តង ធានាថាពិតជាស្អាត និងគួរឱ្យចាប់អារម្មណ៍៕ ប្រភព៖ Sanook