ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 ដែលប្រទេសកាតា ទទួលធ្វើជាម្ចាស់ផ្ទះបានចាប់ដំណើរការតាំងពីថ្ងៃទី២០ ខែវិច្ឆិកា មកម្ល៉េះ ពោលគឺបានទាក់ទាញភ្ញៀវទេសចរ និងអ្នកគាំទ្រជុំវិញពិភពលោកទៅទស្សនាផ្ទាល់ជាង១.២លាននាក់។Mexico announces 26-man squad for 2022 FIFA World Cup

ក្នុងនោះអ្នកគាំទ្រក្រុមជម្រើសជាតិម៉ិចស៊ីកូម្នាក់ បានយកលុយដែលរូបគេត្រៀមរៀបការជាមួយគូដណ្តឹងទៅចំណាយលើថ្លៃធ្វើដំណើរ, ស្នាក់នៅ, ហូបចុក នៅប្រទេសកាតា ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022។

អ្នកគាំទ្រក្រុមជម្រើសជាតិម៉ិចស៊ីកូ បានថ្លែងដូច្នេះថា៖«ជូនចំពោះគូដណ្តឹងជាទីស្រលាញ់! ឱ្យបងសុំទោស ដែលបងយកលុយដែលពួកយើងត្រៀមរៀបការ មកទស្សនាព្រឹត្តិការណ៍ World Cup នៅកាតា»។