ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើដល់អភិបាលរាជធានីខេត្តទាំងអស់ ឱ្យយកចិត្តទុកដាក់ណែនាំពង្រឹង សេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ សេវាដឹកអ្នករ បួសដោយគ្រោះថ្នាក់ចរាចរណ៍ និងដឹកសព ដែលមិនតម្រូវឲ្យបង់ថ្លៃឡើយ។

យោងលិខិតក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងធ្លាប់បានធ្វើការណែនាំ ករណីរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ដោយមិនតម្រូវឱ្យបង់ថ្លៃសេវា និងរួមទាំងរថយន្តដឹកសព [ស្លាប់ក្នុងមន្ទីរពេទ្យ ឬដោយគ្រោះថ្នាក់ចរាចរណ៍] ដឹកពីមន្ទីរពេទ្យ ឬកន្លែងគ្រោះថ្នាក់ចរាចរណ៍ទៅកាន់លំនៅដ្ឋានសព។

ក្រសួងបន្តថា កន្លងមកមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ក៏បានធ្វើការណែនាំដល់មន្ទីរពេទ្យ មណ្ឌលសុខភាព ដើម្បីសហការគ្នា ពង្រឹងសេវារថយន្តសង្គ្រោះបន្ទាន់ ជាពិសេសសម្រាប់អ្នករងគ្រោះថ្នាក់ចរាចរណ៍ បាក់បែកឆ្អឹង ហូរឈាម ឬសន្លប់ត្រូវការសង្គ្រោះអាយុជីវិត ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS3fCqU0qekLWQ7q7b_ILpXXZjCii5-9HSVY5nmHS1yUcfl59zgbyX0sGzJey32RJC9BSHgvedcFsqXZU1ZnVUO5ZXt-0Q6devmXX9CUPa_OwWk9VrSEneywQY3DS8aQoizt-Tf4WoBd669A-yEhQJPv9UHR-jQUhbQyK5sQK_OEvEVsKKTdnwiir1/s1280/photo_2022-11-28_08-56-34.jpg