សុខភាព៖ ការទទួលទាន ហឹរ មនុស្សមួយចំនួនប្រហែលជាដឹងហើយថាវាគឺជាការធ្វើទារុណកម្មពីសារធាតុផ្សំមួយចំនួននៅក្នុងអាហាររបស់អ្នក ដែលចេញពីម្ទេស ឬគ្រឿងទេសផ្សេងៗ ដូចជា ម្រេច ខ្ញី ខ្ទឹមជាដើម។

ទោះជាយ៉ាងនេះក្តី អាហារហឹរ គឺជាអាហារដែលពេញនិយមរបស់មនុស្សជាច្រើន ជាពិសេសប្រជាជនរស់នៅប៉ែកអាស៊ីយើង ដោយសារតែវាអាចបង្កើនចំណង់អាហារបានមួយកម្រិត។

យ៉ាងណាមិញអាហារហឹរ វាក៏ត្រូវបានគេដឹងផងដែរថាធ្វើបាបរាងកាយច្រើនជាងផលប្រយោជន៍ ព្រោះវាអាចបង្កើនហានិភ័យនៃជំងឺមួយចំនួន៖

ការទទួលទានអាហារហឹរ ញឹកញាប់តើមានហានិភ័យជំងឺអ្វីខ្លះ?                     

១. រាគ

ម្ទេសមានផ្ទុកសារធាតុ Capsaicin  ធ្វើឱ្យយើងមានអារម្មណ៍ក្តៅ រហូតដល់យើងត្រូវតែផឹកទឹកឱ្យបានច្រើន ព្រោះរាងកាយនឹងព្យាយាមបញ្ចេញ Capsaicin ចេញពីរាងកាយ។ បន្ថែមពីនោះក្រពះ និង ពោះវៀនធ្វើការកាន់តែលឿន ពោះវៀនចំណាយពេលតិចក្នុងការស្រូបយកសារធាតុចិញ្ចឹម ដោយសារតែពួកគេចង់បញ្ចេញសារធាតុ Capsaicin ឱ្យបានលឿនតាមដែលអាចធ្វើទៅបានជាលទ្ធផលយើងតែងតែមានអាការៈរាគភ្លាមៗបន្ទាប់ពីទទួលទានអាហារហឹរ។

២. ជំងឺរលាកក្រពះ

ព័ត៌មានពីមន្ទីរពេទ្យ Paolo បានបង្ហាញថា វាអាចបណ្តាលឱ្យរលាកក្រពះ ឬ រលាករ៉ាំរ៉ៃ ដោយការទទួលទានអាហារហឹរក្នុងរយៈពេលយូរវាអាចធ្វើឱ្យស្រទាប់ភ្នាសនៃក្រពះរលាកហើម និង ក្រហមផងដែរ។ លើសពីនេះ ការទទួលទានអាហារហឹរ វាកាន់តែបង្កើតអាស៊ីតដែលបំផ្លាញស្រទាប់ក្រពះ ហើយបណ្តាលឱ្យឈឺក្រពះភ្លាមៗនៅពេលអ្នកបរិភោគអាហារហឹរផងដែរ។

៣. ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ

ការទទួលទានអាហារហឹរជាប្រចាំ អាចរងរបួស Mucosa ពោះវៀន រលាកនិងមានដំបៅ ការរលាករ៉ាំរ៉ៃរាប់ឆ្នាំ វាអាចបណ្តាលឱ្យរាគ និងឈឺពោះនៅចន្លោះពេលទទួលទានបន្ទាប់ ទោះបីជាករណីភាគច្រើននៃជំងឺរលាកពោះវៀនធំបណ្តាលមកពីការបរិភោគអាហារដែលមានមេរោគ ការឆ្លងមេរោគ វីរុស និង មានជំងឺរាគរូសរាគរួមជាមួយនឹងការឈឺពោះធ្ងន់ធ្ងរក៏ដោយ  ប៉ុន្តែការទតទួលទានអាហារហឹរខ្លាំង អាចបង្កើនការរលាក ភ្នាសពោះវៀនកាន់តែខ្លាំង ហើយអាចបង្កើនហានិភ័យ នៃជំងឺមហារីក ពោះវៀនធំនៅពេលអនាគតផងដែរ។

៤. ការច្រាលអាស៊ីត

ការច្រាលអាស៊ីតគឺជាស្ថានភាពមួយដែលទឹកក្រពះហូរត្រលប់មកបំពង់អាហារវិញ ហើយបណ្តាលឱ្យមានអារម្មណ៍ក្ដៅក្នុងទ្រូងនិងតំបន់ Epigastric ។ វាអាចបណ្តាលមកពីជាតិអាស៊ីតច្រើនក្នុងក្រពះរហូត ដល់ច្រាល និងដំណើរការខុសប្រក្រតីនៃ Sphincter esophageal distal  ដូច្នេះអ្នកដែលមានជំងឺច្រាល អាស៊ីតគួរចៀសវាងអាហារ ហឹរ ជូរ ជាតិហ្គាសខ្លាំង ព្រោះវានឹងធ្វើឱ្យជាតិអាស៊ីតច្រើនឡើង និងច្រាល ដល់បំពង់អាហារធ្វើឱ្យឈឺក្រហាយ ។ ហើយប្រសិនបើមានការច្រាលអាស៊ីតរ៉ាំរ៉ៃវាអាចវិវត្តនៃជំងឺមហារីកបំពង់អាហារនាពេលអនាគត។

វិធីទទួលទានអាហារហឹរ ដោយមានសុវត្តិភាព

១. ព្យាយាមកុំអាហារបរិភោគហឹររាល់ពេល ដោយអ្នកគួរប្តូរទៅជ្រើសរើសអាហារដែលមានរសជាតិផ្សេងទៀត។

២. កុំបរិភោគម្ទេស ឬគ្រឿងទេសផ្សេងទៀត ដែលមានរសជាតិហឹរ ហើយមានអារម្មណ៍ឈឺចាប់ ក្រហាយមាត់ ក្រហាយក្រពះ គួរឈប់ទទួលទាន និងផឹកទឹក ដើម្បីកាត់បន្ថយការក្រហាយពីម្ទេសដែលអាចកើតមានក្នុងក្រពះពោះវៀន។

៣. ស្ត្រីមានផ្ទៃពោះ អ្នកជំងឺដែលមានជំងឺទាក់ទងនឹងក្រពះពោះវៀន ដូចជារលាកក្រពះ រលាកពោះវៀន រាគ ពុលអាហារ ជាដើម មិនគួរទទួលទានអាហារហឹរឡើយ ព្រោះវាអាចធ្វើឱ្យរោគសញ្ញានៃជំងឺកាន់តែធ្ងន់ធ្ងរ និងរើឡើងវិញ

៥. អ្នកជំងឺដែលមានគ្រុនក្តៅ ការវះកាត់ថ្មីៗក៏គួរតែចៀសវាងការទទួលទានអាហារហឹរជាបណ្តោះអាសន្នផងដែរ៕ ប្រភព៖ Sanook