រាជធានីភ្នំពេញ៖ មេតុងទីនដ៏ល្បីប្រចាំស្រុកខ្មែរ អ្នកនាង ម៉ូលីកា ដែលជាអ្នកលក់អនឡាញ និងជាមេតុងទីនដ៏ធំ មានកូនបំណុលរាប់រយនាក់ ពេលនេះអ្នកនាងបានប្រកាសខ្លួនថាក្ស័យធុន ដោយបានបញ្ជាក់ថាអ្នកនាងបានដើរដល់ចំណុចសូន្យ ដោយសារតែតុងទីននឹងអស់ហើយ។

កាលពីថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២២ អ្នកនាងម៉ូលីកា មេតុងទីនដ៏ល្បីប្រចាំស្រុកខ្មែរ ដែលធ្លាប់តែបង្ហាញពីភាពហឺហារ និងការរស់នៅជាមួយនឹងសម្ភារៈទំនើបៗ និងផ្ទះវីឡាដ៏ស្កឹមស្កៃ ដែលបានពីការរកស៊ីកន្លងមក។

ប៉ុន្តែស្រាប់តែពេលនេះអ្នកនាង ម៉ូលីកា បែរជាប្រកាសខ្លួនក្ដែងៗជាសាធារណៈ ក្នុងបណ្ដាញសង្គមចូលទៅក្នុងផេកផ្ទាល់ខ្លួន ដោយបញ្ជាក់ថាខ្លួនបានក្ស័យធុនហើយ ដោយសារតែតុងទីន។

ដោយនៅក្នុងសារបង្ហោះនោះអ្នកនាងបានសរសេររៀបរាប់បញ្ជាក់យ៉ាងក្បោះក្បាយដូច្នេះថា៖

” ទោះកូនរត់ កូនបោក កូនបន្លំ កូនមិនមានទំនួលខុសត្រូវសងលុយខ្ញុំមកវិញ ខ្ញុំនៅតែយាយពាក្យដដែលថានិងនៅរកលុយសងកូនកូនរងគ្រោះទាំងអស់មិនអោយបាត់សូម្បី1$ឡើយ

ខ្ញុំសុខចិត្តលក់ឡានលក់របស់របរសងទាល់តែអស់ហើយនៅថាខ្ញុំបោកទៀតមែនទេ ហើយខ្ញុំមិនសុំអ្វីច្រើនពីរបងប្អូនឡើយសុំត្រឹមទុកពេលអោយខ្ញុំរកពីចំណុច0មកវិញដើម្បីសងបងប្អូនដែលមិនទាន់បានលុយ ហើយបងប្អូនអាចមកធ្វើឯកសារបានដើម្បីទំនុកចិត្ត មនុស្សណាដែលចង់បានជីវិតធ្លាក់មកដល់ចំណុចនិង គឺគ្មានទេ។

មនុស្សណាដែលចង់អោយគេបោក មនុស្សណាដែលខំសាងកេរ្តិ៍ឈ្មោះបានដល់ចំណុចនេះហើយ ក៏ត្រូវមកក្លាយជាបែបនេះ គ្មាននរណារចង់បានជីវិតបែបនេះទេ គ្មាននណារចង់ខុសទេ ចឹងសូមបងប្អូនអនុគ្រោះ ឈប់បន្តរការជេរ ការវាយប្រហារ ការផុស ចំពោះរូបខ្ញុំទៀតផងចុះ។

ខ្ញុំក្ស័យធុននិងទុងទីននិងអស់ហើយ ហើយមិនបានបោកបងប្អូនណាទេបើមិនជឿរអាចមកឆែកកុងABA និងឆែកមើលបានថាខ្ញុំសល់អីខ្លះនៅពេលនេះ បាត់បង់អីខ្លះនៅពេលនេះ ខ្ញុំក៏ជាជនរងគ្រោះម្នាក់ដែល ហើយសួរថាលុយបាត់ទៅណាអស់ គឺលុយកូនដេញហើយរត់មិនបង់ កូនបន្លំABA edit ABA

ហើយខ្ញុំនិងមិនអោយពួកវារួចខ្លួនដែល ខ្ញុំនិងចាត់ការតាមច្បាប់ទារពួកវាអោយបានអោយអស់ដើម្បីបានលុយមកអោយកូនទុងទីនលឿនៗ ហើយខ្ងុំសូមទោសកូនទុងទីនទាំងអស់ដែលខ្ងុំមានការធ្វេសប្រហែសខ្លាំងក្នុងការគ្រប់គ្រងខ្សែរទុងទីន1រយះក្រោយនេះ”។

ទោះជាយ៉ាងណាក៏មានបងប្អូនជាច្រើននៅតែជូនពរឱ្យអ្នកនាងតស៊ូបន្តទៀត និងឆ្លងកាត់នូវរឿងរ៉ាវអាក្រក់ទាំងអស់នេះបានដោយជោគជ័យក្នុងជីវិត៕