ម្ចាស់ផ្ទះហ្គាតា នឹងរុះរើកីឡដ្ឋានដ៏ស្រស់ស្អាតមួយ នៃព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup 2022 ទៅធ្វើកន្លែងផ្សេងវិញមួយទៀត។

កីឡដ្ឋាន​នេះ​មាន​ឈ្មោះ​ថា កីឡដ្ឋាន ៩៧៤ ដែល​ធ្វើ​ពី​ធុង​កុងតឺន័រ​ចំនួន ៩៧៤ធុង ហើយ​ផ្ទុក​បាន​មនុស្ស ៤ម៉ឺន​នាក់ និង​ជា​ទីតាំង​នៃ​ប្រកួត World Cup ចំនួន ៧។ កីឡដ្ឋាន​នេះ​ចំណាយ​ពេល​មួយ​ឆ្នាំ​ក្នុង​ការ​ដំឡើង ហើយ​គេ​ព្យាយាម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ម៉ាស៊ីន​ត្រជាក់។Gallery of Explore the Full List of Football Stadiums for the 2022 FIFA  World Cup in Qatar - 42

នៅ​ពេល​ដែល​ព្រឹត្តិការណ៍​ World Cup បញ្ចប់​ ទីតាំង​កីឡដ្ឋាន​នោះ​នឹង​រុះ​ចេញ​ ហើយ​ធ្វើ​ជា​ភោជនីយដ្ឋាន ជាមួយ​នឹង​សួន​បាញ់​ទឹក​ជា​ដើម។ បន្ទាប់​ពី​រុះ​ចេញ​ហើយ ធុង​កុងតឺន័រ​ទាំង​នោះ​នឹង​ត្រូវ​យក​ប្រើប្រាស់​ក្រោម​រូបភាព​ផ្សេងៗ​ទៀត ដែល​រួម​មាន​ដូច​ជា​ការ​ដំឡើង​ស្តាត​ឡើង​វិញ​ក៏​បាន​ដែរ៕Stadium 974 | Sports and Activities,Stadiums | Doha | Doha Directory

ប្រភព៖ Stadium DB