ភ្នំពេញ ៖ អាជ្ញាធរខេត្តប៉ៃលិនកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះផ្អាកទីតាំងស្តង់ពោត និងដំឡូងមីចំនួន ៩កន្លែងដែលទទួលទិញកសិផល ពោតក្រោម និងដំឡូងរបស់ប្រជាកសិករ ក្រោយរកឃើញថាជញ្ជីងថ្លឹងមិនប្រក្រតី ក្នុងសង្កាត់ប៉ៃលិន សង្កាត់អូរតាវ៉ៅ និងសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf9_hTYrA8iMrRcIqABIUULb-enq5Nt2d_tctpZXv_6aCL84mIIJ-f9Jjq1pMnBeTQwCBXL9erKkC-E8fNyesHXoRaT7rkvSCju_q1NLo1SqHAIaQHRvwdCJ-wsWMPZXI0rDTZkcv5sovgCtjPB30myrXnSrjarO20IeRr6L471LMnKtw0ImEta4-V/s1280/photo_2022-11-26_14-43-04.jpg

ប្រភពពីអាជ្ញាធរបានឲ្យដឹងថា អាជ្ញាធរបានរកឃើញថា និងចុះផ្អាកទីតាំងស្តង់ពោត និងដំឡូងមីចំនួន៩ ដែលមានភាពមិនប្រក្រតីនៃជញ្ជីងថ្លឹងកសិផល ក្នុងនោះនៅសង្កាត់ប៉ៃលិន មានចំនួន ៥ស្តង់ នៅសង្កាត់អូរតាវ៉ៅ មានចំនួន ៣ស្តង់ និងនៅសង្កាត់បយ៉ាខា មានចំនួន ១ស្តង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNFmRVBTFiEiIiwx_5NamZWPQQrzMcUw_fAHfgZVHMp8pbdh-0Nxi_dI2rai04IDURot404DdDi26-TgZb1xINqRd9rYf0KNXRav11aWussOBKKoBZBLEiUJ3peHdtiq5LmnrNoeZljC5sayFf9cw122en2zdIAt4mv_Vc7olaH9vwccas9xBiYbAj/s1280/photo_2022-11-26_14-43-05.jpg

នៅថ្ងៃទី២៤ ខែវិច្ឆិកា អាជ្ញាធរបានចុះរៀបចំបច្ចេកទេសជញ្ជីងថ្លឹងតាមសៃឡូឡើងវិញ ដើម្បីធានាភាពសុក្រឹតសម្រាប់ទទួលទិញកសិផលរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះអាជ្ញាធរខេត្ត បានណែនាំឱ្យម្ចាស់ស្តង់នីមួយៗ ផ្អាកដំណើរការមួយរយ:ពេលសិន រង់ចាំរហូតដល់ក្រសួងចុះទៅពិនិត្យមើលជញ្ជីង និងរៀបចំកែតម្រូវឱ្យមានសុក្រិតភាពឡើងវិញ ទើបអនុញ្ញាតឱ្យដំណើរការតាមធម្មតាឡើងវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfbU43dTzIVxFX3IQWbQvhxbDFi3rRjIfBn7oNEh9SSfP6qwg5JHpHz-Y5UyCwTox2tRI9lVMc9j2x4BQGKbFxcvBnoXn5ebgvVePioBPyDGycn8lxmiHKg9g9fxXKctH9p3Ax8NtuFPNqZ3tyyTaeC4qXEFvIugwHNfP46A7Q4oad-SDhy9SyuSXn/s817/photo_2022-11-26_14-43-04%20(2).jpg