បរទេស៖ មហាជនអ្នកនិយមគាំទ្រតារាចម្រៀង​កូរ៉េខាងត្បូង ច្បាស់ជាបានស្គាល់ Jungkook ដែលជាតារាចម្រៀងក្នុងសមាជិក BTS ក្នុងនោះបន្ទាប់ពីលោកបានទៅចូលរួមការប្រគុំតន្ត្រី ច្រៀងរាំ នៅក្នុងប្រទេសកាតា (Qata) ដើម្បីចូលរួមអបអរ ពិធីបើក Qatar ២០២២ World Cup ហើយលោកអាចនឹងប្រឈមការបាត់បង់អាជីព ក្រោមហេតុផលជាច្រើនពីប្រទេសមួយនេះ។

កាលពីពេលថ្មីៗនេះប្រទេសកាតារគឺជាម្ចាស់ផ្ទះក្នុងការប្រកួន​ បាល់ទាត់ World Cup ២០២២ ដោយមានការចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិចូលរួមទស្សនាជាច្រើនកុះករ ក្នុងនោះក៏មានការប្រគុំតន្ត្រីដោយមានការអញ្ជើញចូលរួមពីតារាល្បីជាច្រើន។

តែអ្វីដែលជារឿងដ៏ក្ដីគគុកនោះគឺតារាចម្រៀងលោក Jungkookដែលជាសមាជិក BTS ត្រុវបានមតិមហាជន និងក្រុមហ៊ុនមួយចំនួនបានធ្វើការរិះគន់ខ្លាំងៗ បន្ទាប់ពីលោកទទួលសំណើរនៃការអញ្ជើញចូលរួមរាំច្រៀង អបអរពិធីបើក Qatar 2022 World Cup ដែលទីតាំងនោះរងនូវការចោទប្រកាន់ថាមានមនុស្ស ស្លាប់ ច្រើនជាង ៦០០០នាក់ ពេលកសាងកីឡដ្ឋាន។

បន្ថែមពីលើនេះរឿងហេតុមិនមែនត្រឹមករណីមនុស្សស្លាប់ច្រើនសន្ធឹកសន្ធាប់ប៉ុណ្ណឹងទេប៉ុន្តែប្រទេស ម្ចាស់មួយនេះក៏រងនូវការរិះគន់យ៉ាងខ្លាំងចំពោះសិទ្ធិមនុស្សពិសេសមនុស្សស្រី សហគមអ្នក ស្រលាញ់ភេទដូចគ្នា និងជនអន្តោប្រវេសន៍ជាដើម។ អង្គការមួយចំនួនបានរិះគន់និងវាយប្រហារចំពោះ គណកម្មការដែលមកពីសហព័ន្ធអន្តរជាតិ ថាបានលក់សិទ្ធិរៀបចំឱ្យប្រទេសកាតាដើម្បីជាថ្នូរនឹងប្រេងក៏ដូចជាលុយមួយចំនួនផងដែរ។

ជាមួយគ្នានោះគេក៏មិនពេញចិត្តនិងប្រមាថយ៉ាងគំហុកពីអង្គការក្រៅរដ្ឋាភិបាលដែលការពារសិទ្ធិ  មនុស្សស្ត្រី និង សហគម LGBT។ មួយវិញទៀត  Jungkook គឺជាតារាកិត្តិយសដ៏សំខាន់ចុងក្រោយ ដែលឡើងច្រៀងនិងសម្ដែងចុងក្រោយគេសម្រាប់កម្មវិធីនេះផងដែរ ជាមួយនឹងការជ្រើសរើសបទយកមកចម្រៀងមានចំណងជើងថា  «Dreamers» មកច្រៀងក្នុងកម្មវិធីនេះ។

យ៉ាងណាមិញដោយសាតែបញ្ហាធ្លាប់កើតមាននៅក្នុងប្រទេសមួយនេះហើយទើបតារាចម្រៀងល្បីមួយចំនួនដូចជា Shakira និង  Dua Lipa បានបដិសេធមិនទទួលយកសំណើរទៅច្រៀងនៅក្នុងប្រទេសកាតារសម្រាប់ព្រឹត្តិកណ៍ World Cup ២០២២ នេះឡើយ៕