អនុប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងសុខាភិបាល លោកស្រី  Tran Thi Trangបាននិយាយថា ច្បាប់ស្តីពីការទប់ស្កាត់ថ្នាំជក់បច្ចុប្បន្ន មិនមានអំណាចសម្រាប់ដោះស្រាយជាមួយបារីអេឡិចត្រូនិច និងផលិតផលថ្នាំជក់ នោះទេ ដូច្នេះក្រសួង​សុខាភិបាលរបស់ប្រទេសវៀតណាម ​បាន​ស្នើ​ឱ្យមាន​ការ​ហាម​ឃាត់​ផលិតផល​ថ្នាំ​ជក់​ជំនាន់​ថ្មី ដោយ​លើក​ឡើង​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​ពួក​គេ​អាច​មាន​លើ​យុវជន ក៏ដូចជាការ​ចំណាយ​លើ​ការ​គ្រប់​គ្រង​បន្ថែមទៀត។Even the FDA can't convince anti-vaping advocates e-cigarettes present  public health benefits - Reason Foundation

ដោយឡែក លោកស្រី Nguyen Thi Thu Huong មកពីក្រសួងសុខាភិបាលបាននិយាយថា ភាគរយនៃប្រជាជនប្រើប្រាស់បារីអេឡិចត្រូនិចក្នុងឆ្នាំ ២០២០ បានកើនឡើង ១៨ដង ធៀបនឹងឆ្នាំ ២០១៥ (ពី ០.២% ទៅ ៣.៦%)។ លោកស្រីបានបន្ថែមថា ជារៀងរាល់ឆ្នាំ មនុស្សប្រហែល ៤០,០០០ នាក់ បានស្លាប់ដោយសារមូលហេតុទាក់ទងនឹងថ្នាំជក់នៅក្នុងប្រទេសវៀតណាម។Is vaping bad for you?

លោកស្រីបានសង្កត់ធ្ងន់ថាការអនុញ្ញាតឱ្យចែកចាយផលិតផលទាំងនេះនៅលើមូលដ្ឋានសាកល្បង បានបង្ហាញឱ្យឃើញពីផលប៉ះពាល់អវិជ្ជមានដែលអាចកើតមាន រួមទាំងការចំណាយលើការគ្រប់គ្រង ដែលមានន័យថា រដ្ឋត្រូវចំណាយធនធានមនុស្ស និងការគ្រប់គ្រង ដើម្បីដោះស្រាយបញ្ហាសង្គមដែលកើតចេញពីការប្រើប្រាស់ និងការរំលោភបំពានផលិតផលថ្នាំជក់ថ្មី ជាពិសេសផលប៉ះពាល់របស់វា លើ​អាកប្បកិរិយា និង​របៀប​រស់នៅ​របស់​យុវជន៕

ប្រភព៖ VN Express