រដ្ឋធានីកៀវ៖ ការវាយប្រហាររបស់ទាហានរុស្ស៊ី បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល នៅក្នុងប្រទេសអ៊ុយក្រែន ប្រហែល៦០ភាគរយ ហើយធ្វើឲ្យមនុស្សរាប់លាននាក់ អត់មានអគ្គិសនីប្រើប្រាស់ ខណៈអាកាសធាតុចុះត្រជាក់ខ្លាំង ប៉ុន្ដែអាជ្ញាធរក្រុងកៀវ កំពុងតែពុះពារស្ដារស្ថានការណ៍នេះ ឲ្យល្អប្រសើរឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLtTnvVf-SGvtfjjL8_2rip7L6PQLf90rrZUt2n0DJ_tOgdtz9kG1EE_95q12aWWvNaIQqlc3lpvSEVeVxyHvGlVVp9QgW42IHBhiL8_MDyW6nTmO586eeb2sDvhxqKHSVwXTOhewXKhrhS9DlAJWlqs1RWWZo9BK0SS6BS2Gxj0Kxk0iKK5myIwLH/s811/photo_2022-11-25_10-09-38.jpg

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ថា អាជ្ញាធរអ៊ុយក្រែន កំពុងតែពុះពារយ៉ាងខ្លាំង សម្រាប់ការតភ្ជាប់បណ្ដាញទឹក និង អគ្គិសនី សម្រាប់មនុស្សរាប់លាននាក់ប្រើប្រាស់ ក្រោយពេលរុស្ស៊ី បានបាញ់មីស៊ីល និង ដ្រូន វាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល កាលពីថ្ងៃពុធ។ សកម្មភាពយោធារបស់ក្រុងមូស្គូ បានធ្វើឲ្យប្រទេសអ៊ុយក្រែន ប្រហែលជិត៨០ភាគរយ ត្រូវងងឹតសូន្យសុង ដោយការអត់អគ្គិសនី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxFCeGoq_Ft5sdNw9qrLfR4OQ9oLC3-IUbWWjzn_v-T5c8Gn25pZ22NbmdneC3hoJRUla9kITIK3pGsawz51QxYIgHQT3lLorCrrehaGBPX7OqzGhrkvk2ld1MNUG4_F3fX14P3jfbLyaXbb1uxtwJEAqaz28KcwZReZBKnlG0CgG6eDs2sqINEUzu/s913/photo_2022-11-25_10-09-37.jpg

គិតត្រឹមល្ងាច ថ្ងៃព្រហស្បតិ៍ មានរយៈពេលជាង២៤ម៉ោង ក្រោយទាហានរុស្ស៊ី បានវាយកម្ទេចតំបន់នានា នៃរដ្ឋធានីកៀវ (Kyiv)នោះ លោក វីតាលី ក្លីតស្កូ (Vitali Klitschko) អភិបាលក្រុង និង ជាអតីតអ្នកប្រដាល់អាជីព បានបញ្ជាក់ ថា ផ្ទះប្រជាពលរដ្ឋ ប្រហែល៦០ភាគរយ នៅតែមិនមានអគ្គិសនីប្រើប្រាស់ ខណៈសីតុណ្ហភាពធ្លាក់ចុះ រហូតដល់កម្រិត ក្រោមសូន្យអង្សា។ ស្ថិតក្នុងស្ថានភាពដ៏លំបាកបែបនេះ អាជ្ញាធរ កំពុងតែពុះពារស្តារបណ្ដាញសេវាទឹកជាមុន ទើបចាប់ផ្ដើមដំណើរការតភ្ជាប់បណ្ដាញអគ្គិសនីឡើងវិញ សម្រាប់ជួយដល់ប្រជាជន ដែលកំពុងតែប្រឈមនឹងរដូវរងា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-uLQ968qrynhPL1JOXo7SPsydsr3kX0oC38vCBsgw8N0WQ0-ttLC-PYHjk-0qq38pYW3oYvEBY4LvmvtKWymS-11nGS1t20Lj2sBvCWDsb5dH2YTPioH72ccuhOYpxC2DPc7GFdIZWPqDUy8mUGDJYfm4p35RDCevAiRUb3FHoYAiPyvwIYChLvOz/s842/photo_2022-11-25_10-09-39%20(2).jpg

លោក ចេន អេហ្គេឡង់ដ៍ (Jan Egeland) អគ្គលេខាធិការ ក្រុមប្រឹក្សាទទួលបន្ទុកជនភៀសខ្លួនរបស់ន័រវ៉ែស បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ថា «មានការផ្ដោតអារម្មណ៍ខ្លាំងណាស់ ដោយសារតែរុស្ស៊ី ធ្វើសង្គ្រាម ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ ប្រជាជនស៊ីវិល រាប់លាននាក់ មិនអាចស៊ូទ្រាំនឹងរដូវរងាបាន ដោយការគ្មានអគ្គិសនី ឬគ្មានកម្ដៅ និង ទឹកប្រើប្រាស់នោះឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj55j5UsncTxYrnwCRBFU6gQN7a__Qr5F6IISB7nJTkaWVzroRZ-UUfK6V-J7RTnk1frrgCnd9-WSYFieGsvAKhZslf1Cf_IkkIw5J7QVlri2PGNHqE-WO-0LgRlDiLqBJzLXnINBpJNrmyQjAYOXCi-K-gbZACNoUNO2BgV5mCWURJkrp-NTJAquxe/s928/photo_2022-11-25_10-09-39.jpg

បើតាមប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី បានអះអាង កាលពីប៉ុន្មានថ្ងៃមុនេះ ថា ប្រជាជនរបស់គាត់ ប្រហែល១០លាននាក់ អត់មានអគ្គិសនីប្រើប្រាស់ ដោយសារទាហានរុស្ស៊ី បានវាយប្រហារកម្ទេចរោងចក្រថាមពល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihZ2PQaAfWPgoDJeIsssEJqeEG0lfQFeRSibPcbNJ5a9jTgCTXH1SEuGX1qmPJqLvGz61KbFuP2en_gI6kfIzdw-P_tfThl1E5Fcf2I9zGNSZnnBUgwYhQzTi2HjUPTHbE8kSBF2SyFQ6MCu-jUSp1LX78Gg2etKXnQhb_ERPII1nYykKHFbG2MmQx/s1280/photo_2022-11-25_10-09-40.jpg