FIFA បានធ្វើការគំរាមព្យួរសិទ្ធិប្រទេសថៃ សម្រាប់ការផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ពិភពលោក  World Cup Qatar 2022 បន្ទាប់ពីរកឃើញថា ទស្សនិកជននៅប្រទេសជិតខាងថៃចំនួន២ប្រទេស ដែលមិនបានទិញសិទ្ធិអាចទស្សនាការប្រកួតបានជាធម្មតា តាមរយៈបណ្តាញរលកធាតុអាកាសរបស់ប្រទេសថៃ។

FIFA បានទាមទារឱ្យប្រទេសថៃបំពេញតាមបទដ្ឋាននៃតម្រូវការការពារចំពោះការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត  បើមិនដូច្នេះទេ FIFA អាចនឹងដកសិទ្ធិប្រទេសថៃ មិនឱ្យផ្សាយបន្តផ្ទាល់ការប្រកួតទៀតឡើយ។ ក្រោយទទួលបានការជូនដំណឹងពី FIFA អាជ្ញាធរថៃបានកោះហៅភាគីពាក់ព័ន្ធ រួមមាន គណៈកម្មការផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិ  និងប្រតិបត្តិករទូរទស្សន៍ឌីជីថល ឱ្យមកចូលរួមកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិចារណាលើតម្រូវការរបស់ FIFA ។It's busy! FIFA threatens to cut Thai contracts Quickly fix it before the  black screen misses

អាជ្ញាធរកីឡាថៃ បានឱ្យដឹងបន្ថែមថា នៅក្នុងកិច្ចប្រជុំបានសន្និដ្ឋានថា ភាគីពាក់ព័ន្ធក្នុងប្រទេសថៃ មិនអាចបំពេញតាមតម្រូវការ របស់ FIFA បានទេ ដោយសារតែបច្ចេកវិទ្យាបញ្ជូនរបស់អ្នកផ្គត់ផ្គង់បណ្តាញសេវា មិនជឿនលឿនគ្រប់គ្រាន់ ដូចនេះ កិច្ចប្រជុំបានយល់ព្រមគ្នាថា ពួកគេនឹងស្នើទៅ FIFA ចំពោះការផ្លាស់ប្តូរលេខកូដបញ្ជូនសេវា ដោយវាអាចនឹងរារាំង ដល់ទស្សនិកជននៅក្នុងប្រទេសផ្សេងទៀត ក្នុងការទទួលបានការអនុញ្ញាតឱ្យចូលទៅមើលការផ្សាយបន្តផ្ទាល់នៅក្នុងប្រទេសថៃបាន៕Negotiations held with FIFA to reduce cost of World Cup TV rights for  Thailand | Thai PBS World : The latest Thai news in English, News  Headlines, World News and News Broadcasts

ប្រភព៖ The Nation Thailand