រាជធានីភ្នំពេញ៖ ក្រោយពីមានមហាជនបានធ្វើការរិះគន់ខ្លាំងៗទៅកាន់ មេតុងទីនដ៏ល្បីឈ្មោះអ្នកនាងម៉ូលីកា បន្ទាប់ពីអ្នកបានប្រើពាក្យមិនសមរម្យទៅកាន់អ្នកនាង សឿ សុធារ៉ា នៅក្នុងការឡាយវីដេអូក្នុងផេកផ្ទាល់ខ្លួនកាលពីកន្លងមក ប៉ុន្តៃថ្មីៗនេះអ្នកនាងបានចេញមុខបកស្រាយ និងសុំទោសទៅកាន់អ្នកនាងសឿ សុធារ៉ាជាសាធារណៈហើយ។

កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកនាងម៉ូលីកាត្រូវបានមកហាជនមានការ មិនពេញចិត្ត និងបានរិះគន់ខ្លាំងៗក្រោយពីអ្នកនាងបានឡាយក្នុងផេកផ្ទាល់ខ្លួន ដែលបាននិយាយប៉ះពាល់ទៅកាន់អ្នកនាង សឿ សុធារ៉ា បន្ទាប់ពីអ្នកនាងម៉ូលីការ បានអានខមិនដែលគេចោទសួរទៅកាន់អ្នកនាងថា ” ចុះសឿសុធារ៉ា គាត់បោកតុងទីនគេដែលមេចគាត់មិនរត់ចោលស្រុក?”

មិនបង្អង់យូរអ្នកនាង ម៉ូលីកា បានឆ្លើយតបទៅកាន់ម្ចាស់សំណួរថា “គាត់ឆ្កួតបាត់ហើយហ្នឹង ចង់និយាយចឹង! ខ្ញុំនៅរកបាន ខ្ញុំអត់ទាន់ឆ្កួតទេ ចឹងខ្ញុំនៅរកសងអ្នកទាំងអស់គ្នា មនុស្សធម្មតា នៅរកលុយបាន ចុះមនុស្សឆ្កួតនៅរកលុយបានឬអត់? សុំនិយាយតែប៉ុហ្នឹង ដូច្នេះអត់មាននរណាប្រកាន់គាត់ទេព្រោះគាត់ឆ្កួត”។

ក្រោយការផ្ដលចម្លើយខាងលើ ហ្វេនៗ និងអ្នកគាំទ្រមានការមិនពេញចិត្ត ក៏ដូចជាបានរិះគន់ខ្លាំងៗយ៉ាងព្រោងព្រាតទៅកាន់អ្នកនាង ម៉ូ លីកាថា ” កោតតែគាត់ហ៊ាននិយាយពាក្យហ្នឹងដាន់ សឿ សុធារ៉ា កើត”។ អំពីពាក្យសម្ដីហាក់ដូចជារាងធ្ងន់បន្ទិច និងមិនសមរម្យក្នុងការលើកមកបកស្រាយក្នុងចម្លើយដែលបានឆ្លើយនេះ ដោយហ៊ានប្រើពាក្យ ឆ្កួតពេញៗមាត់ និងបានសើចលេងដូចជារឿងធម្មតាទៅវិញ។

ទោះជាយ៉ាងណាបន្ទាប់ពីមានការរិះគន់ពីសំណាក់មហាជនរួចមក អ្នកនាង ម៉ូលីការក៏បានបង្ហោះនូវសារសុំទោសទៅកាន់អ្នកនាង សឿ សុធារ៉ា ព្រមទាំងបានទៅសំពះសុំទោសដោយផ្ទាល់ផងដែរ។

ដោយក្នុងសារនោះអ្នកនាងរៀបរាប់ថា៖

“នាងខ្ញុំ មូលីកា បានមកជួបបងស្រី សឿ សុធារ៉ា ដើម្បីសុំទោសពីសំណាក់បងស្រីដោយផ្ទាល់ ដោយម្សិលមិញនាងខ្ញុំមានកំហុស ដោយអចេតនា មិនបានប្រយ័ត្នបានធ្វើឲ្យប៉ះពាល់ដល់កិត្តយសបងស្រី ដូចនេះនាងខ្ញុំបានមកដល់ជួបបងស្រីផ្ទាល់ ដើម្បីសូមការអភ័យទោស ។ សូមអរគុណដល់ទឹកចិត្តបងស្រី ដែលមិនប្រកាន់ និងអភ័យទោសដល់ប្អូនស្រី ថែមទាំងណែនាំ ទូន្មានប្អូនស្រីថែមទៀតផង ។ នាងខ្ញុំ មូលីកា ក៏សូមអភ័យទោសពីសំណាក់បងៗសិល្បះករ សិល្បះការនី និង បងប្អូនក្នុងបណ្តាញសង្គមទាំងអស់គ្នា ដោយក្តីគោរព និង អរគុណពីនាងខ្ញុំផង”៕