ផ្កាពិតណាស់វាតែងតែផ្ដល់នូវសោភ័ណភាពយ៉ាងស្រស់ស្អាត នៅបរិស្ថានជុំវិញ ប៉ុន្តែអ្នកដឹងទេថាមានផ្កាមួយចំនួនមិនត្រឹមតែផ្ដល់នូវសម្រស់ដ៏ស្រស់ស្អាតនោះទេ ប៉ុន្តែពួកវាក៏អាចមានប្រយោជន៍អាចយកមកបរិភោគបានថែមទៀតផង។
ដូច្នេះថ្ងៃនេះសូមបង្ហាញនូវប្រភេទផ្កាមួយចំនួនដែលអាចមានអត្ថប្រយោជន៍ និងអាចបរិភោគបាន៖
១.ផ្កាកុលាប
ផ្កាកុលាបត្រុវបានគេស្គាល់នៅទូតាំងពិភពលោក ដោយសាវាមានសម្រស់ស្រស់ស្អាត និងបានបញ្ជាក់ពីអត្ថន័យស្នេហ៍យ៉ាងជ្រាលជ្រៅសម្រាប់គូស្នេហ៍។ ទោះជាយ៉ាងណាក្រៅពីភាពស្រស់ស្អាត ផ្កាកុលាបក៏បានសាធាតុអាហារូបត្ថម្ភ និង វីតាមីនយ៉ាងច្រើនរួមមានវីតាមីន A, C , D, E និង វីតាមីន B-Complex ជាដើម លើស ពី នេះ វាក៏សម្បូរដោយសារជាតិរ៉ែសំខាន់ៗមួយចំនួនទៀតដូចជា ស័ង្កសី ជាតិ ដែក រួមទាំងសេឡេញ៉ូមផងដែរ។ ផ្កាកុលាបផ្ទុកនូវសារជាតិដ៏មានប្រយោជន៍សម្រាប់ដល់ ប្រភេទជំងឺផ្លូវចិត្ត មួយចំនួន ដូចជាជំងឺបាក់ទឹកចិត្ត និងជួយលើកទឹកចិត្ត បានយ៉ាងប្រសើរមួយផ្នែក ហើយវាក៏ជាប្រភេទឱសថប្រឆាំងបាក់តេរីប្រឆាំងរលាកយ៉ាងមានប្រសិទ្ធភាព។
ដោយលោកអ្នកគ្រាន់តែយកស្រទាប់ផ្កាក្រៀមរបស់វាមកដាក់ផ្សុំចូលក្នុងភេសជ្ជៈផ្សេងៗ។
២. ផ្កាដាន់ ដេលីន Dandelion
ទោះបីជាប្រភេទផ្កានេះត្រូវបានចាត់ថ្នាក់ជាស្មៅ ប៉ុន្តែផ្កាដាន់ដេលី ត្រូវបានគេបរិភោគក្នុងផ្នែកជាច្រើន រួមទាំង ផ្កា ស្លឹក និងឫសរបស់វា ប៉ុន្តែផ្នែកដែលមានប្រយោជន៍បំផុតគឺឫស ដោយសារតែឫសមានផ្ទុកសារធាតុ Tarazacin អាស៊ីត phenolic choline និង Mannitol ដែលជួយបណ្តេញជាតិពុលចេញពីថ្លើមតម្រងនោម បង្កើនប្រសិទ្ធភាពថ្លើម និងថង់ទឹកប្រមាត់ បញ្ចុះទឹកនោម កាត់បន្ថយសម្ពាធឈាម។ល។ ដោយលោកអ្នកគ្រាន់តែធ្វើវាជាប្រភេទ batter ដើម្បី ឬក៏ប្រភេទទឹកជ្រលក់ផ្សេងៗទៀត។
៣.ផ្ការំយោល ឬ Hibiscus
ផ្ការំយោលជាប្រភេទផ្កាត្រូពិច វាតែងផ្តល់នូវអារម្មណ៍ស្រស់ស្រាយខ្លាំង ដូច្នេះហើយសូមកុំឆ្ងល់ថាវាជាគ្រឿងផ្សំស្រាក្រឡុកដ៏ពេញនិយមបំផុតមួយ លើសពីនេះវាផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។
ដូច្នេះដើម្បីធ្វើឱ្យភេសជ្ជៈរបស់អ្នកក្លាយជាភេសជ្ជៈដែលមានសុខភាពល្អគួរដាក់ផ្ការំយោលក្នុងនោះ។
៤. Nasturtium
គឺជាផ្កាដែលមានអាយុខ្លី ដោយស្លឹកវាមានរាងពហុកោណ ប៉ុន្តែមានរាងមូលបន្តិច គែមរាងពងក្រពើបន្តិច ស្លឹកមានពណ៌បៃតង ឬពណ៌ស។ ផ្កាគឺចេញពីគល់ស្លឹក ហើយផ្កាមានទាំងស្រទាប់តែមួយ និង មានស្រទាប់ផ្កាចំនួន ៥ ជាន់គ្នា ក្នុងនោះផ្កាមានពណ៌ស ពណ៌ផ្កាឈូក ទឹកក្រូច និងពណ៌ក្រហម។
អ្នកអាចយកផ្កាមកបរិភោគបាន ដោយស្លឹកមានរសជាតិហឹរបន្តិច និងមានរសជាតិដូច mustard ដូច្នេះវាសមស្របសម្រាប់ការធ្វើបន្លែបាន។
៥.ផ្កាកង្ហារ ឬ Calendula
ផ្កាកង្ហា ឬ Calendula គឺជាពូជអាចបរិភោគបានជាពិសេសប្រភេទពូជ Tagetes patula និង Tagetes tenuifolia ត្រូវបានគេរាយការណ៍ថាមានរសជាតិជូរល្អបំផុត។
អ្នកអាចយកវាមកប្រើប្រាស់ជាធ្វើជាបន្លែដោយកាត់វាជាបំណែកៗ បន្ទាប់មកលាយជាមួយការ៉ុត ដែលហាន់ជាចំណិតៗ ឬក៏ខ្ទឹមបារាំងកាត់ជាបំណែកៗ ដើម្បីបរិភោគផ្សុំគ្នា។
៦. ផ្កាឡាវេនឌឺ
អ្នកប្រហែលជាស្គាល់ក្លិនផ្កាឡាវេនឌឺច្បាស់ហើយ បើទោះបីជាមិនបានជួបផ្ទាល់ ប៉ុន្តែអាចមានក្លិនពីផលិតផលដែលគេបានផ្សុំពីផ្កានេះ។
ពិតណាស់បន្ថែមពីក្លិនដ៏ក្រអូបរបស់វា សូមអ្នកសាកល្បងភ្លក់រសជាតិផ្កាឡាវេនឌ័រជាមួយនឹងរសជាតិផ្អែម និងក្រអូបរបស់វាដោយការទទួលទាន ឬផ្សុំជាមួយអាហារ ភេសជ្ជៈ ហើយការប្រើប្រាស់ដ៏ពេញនិយមបំផុតគឺធ្វើការ៉េម ជាមួយគ្នានោះអ្នកគួរតែប្រើក្នុងបរិមាណតិចបានហើយ បើមិនដូច្នោះទេវានឹងខ្លាំងពេក។
៧. ផ្កា ធូលីប (Tulip)
យើងអាចយក ធូលីប មកធ្វើម្ហូបបានច្រើនមុខ ព្រោះរសជាតិនៃផ្កា ធូលីបមានេសជាតិឆ្ងាញ់ អ្នកអាចយកស្រទាប់ផ្កាធ្វើជាបន្លែ ឬបរិភោគជាមួយនឹងឈីសបន្តិចសម្រាប់ឱ្យរសជាតិកាន់តែឆ្ញាញ់បន្ថែម៕