ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត King Salman បានកំណត់យកថ្ងៃនេះ ជាថ្ងៃបុណ្យជាតិ និងរាជានុញ្ញាតឱ្យប្រជាជន​​​​​អារាប៊ីសាអូឌីត ទូទាំងប្រទេសឈប់សម្រាកទូទាំងប្រទេសដើម្បីអបអរជ័យជម្នះរបស់ក្រុមជម្រើសជាតិអារ៉ាប៊ី សាអូឌីត យកឈ្នះជាប្រវត្តិសាស្ត្រលើអាហ្សង់ទីន ២​ ទល់​នឹង​ ១​ កាលពីយប់មិញ​។Saudi Arabia shock Messi's Argentina with comeback victory | Reuters

ការឈ្នះទៅលើអាហ្សង់ទីននេះ បានបញ្ឈប់កំណត់ត្រាមិនដែលចាញ់របស់អាហ្សង់ទីន ៣៦ប្រកួតកន្លងទៅថែមទៀត។

គួរបញ្ជាក់ផងដែរថា អារ៉ាប៊ីសាអូឌីត នៅចំណាត់ថ្នាក់ទី ៥១ នៅលើពិភពលោក ដោយធ្លាប់ឈ្នះការប្រកួត World Cup ចំនួន ៣ ប៉ុណ្ណោះក្នុងនោះ ដោយមានតែមួយដងគត់ដែលពួកគេបានឈានទៅវគ្គបន្តគឺនៅឆ្នាំ ១៩៩៤។

ដោយឡែក អាហ្សង់ទីន ឈរនៅចំណាត់ថ្នាក់លេខ៣ លើពិភពលោក ដោយជាក្រុមដែលគេសង្ឃឹមថាឈ្នះពានថែមទៀតផងដែរ៕Saudi Arabia's all-time World Cup shock thrusts Argentina in peril - Sports  IllustratedSaudi Arabia fans celebrate stunning World Cup win vs Argentina | In  Pictures | Al Jazeera

ប្រភព៖ Aljazeera