អន្តរជាតិ៖​ ជំនួបប្រកួតបើកឆាកនាម៉ោង ៥ល្ងាចថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា អាហ្សង់ទីនបានភ្លាត់ស្នៀតចាញ់ក្រុមអារ៉ាប៊ីសាអូឌីត ២ទល់១ នៅពេលពួកគេនាំមុខក្រុមអាស៊ី ១គ្រាប់មុនទៅហើយតាំងដើមវគ្គទី១ មករកបានដោយ Messi មុនពេលកីឡាករអារ៉ាប៊ីសាអូឌីតសងវិញ ២គ្រាប់ត្រឹមតែ ៤នាទីប៉ុណ្ណោះនៅដើមវគ្គទី២។ អារ៉ាប៊ីសាអូឌីត រកបាន ៣ពិន្ទុនៅថ្ងៃបើកឆាកពូល C ខុសគ្នាកាលពី ៤ឆ្នាំមុន ដែលចាញ់ក្រុមម្ចាស់ផ្ទះរុស្ស៊ី ៥-០ នៅថ្ងៃបើកឆាកពូល A នៃ World Cup 2018។

យ៉ាងណាមិញក៏សូមអបអរសាទរនូវក្រុមអារ៉ាប៊ីសាអូឌីត ដែលបានយកឈ្នះការប្រកួតពីការយប់មិញផងដែរ ប៉ុន្តែទន្ទឹមនឹងទទួលបានជ័យជំនះផងដែរនោះគឺមានរឿងអកុសលមួយបានកើតឡើងទៅលើខ្សែការពារ Yasir Al-Shahrani យោងតាមការបញ្ជាក់របស់ផេកសហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះបានឲ្យដឹងថាខ្សែការពាររូបនេះបានរងរបួសបែកឆ្អឹងមុខជាពីរ ហើយកីឡាករ ត្រូវវះកាត់ឆ្អឹងមុខជាបន្ទាន់ ខណៈដែរអារ៉ាប៊ីសាអូឌីតបានស្នើ ជើងហោះហើរពិសេសក្នុងការដឹកកីឡាករទៅកាន់ប្រទេសអាឡឺម៉ង់ដើម្បីធ្វើការព្យាបាល ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJkG8ouGPoOuOhYOFrY4VaLrWRZtYOIEt1CDzbWGcW-pVnzp5bycKG5HdWmWWfclNy1Jy-WT8Ns7IJam-BeXZ_GtBbXtVtZmtAnkGYUdevLP-7eqgss99fk8vpOTPtm1ioyXSAnRJsRpLfMiwgtE2LDr8_5ZLJBYgCZSVFtPHIfYiuL9hkIrhzR_db/s700/1120556-morgan-16.webp