ប្រទេសថៃ៖ វាលផ្កាព្រលឹតរីកពណ៌ក្រហមយ៉ាងស្រស់ស្អាត ពេញទាំងបឹង ដែលបានទាក់ទាញភ្ញៀវទេសចរមកទស្សនាជាច្រើនកុះករ ដោយត្រូវបានគេចាប់ទុកទីនេះថាជាវាលផ្កាព្រលឹតដ៏ធំ និងស្រស់ស្អាតបំផុតនៃ នៅក្នុងប្រទេសថៃ។

បឹងណងហាន(Nong Han)ស្ថិតនៅ ស្រុក Kumphawapi ខេត្ត Udon Thani វាជាតំបន់ដីសើមដ៏សំខាន់មួយនៅភូមិភាគឦសាននៃប្រទេសថៃ ជាមួយនឹងជីវចម្រុះ មានរុក្ខជាតិក្នុងទឹក ត្រី និងបក្សីជាច្រើនប្រភេទ ហើយចំណុចលេចធ្លោនៃរុក្ខជាតិដ៏ពិសេស និងអស្ចារ្យទឹកគឺជាផ្កាព្រលឹតក្រហម ដែលនឹងរីកដុះដាលពេញទាំងបឹង លើផ្ទៃទឹកក្នុងរដូវរងារនេះរហូតដល់ចុងខែកុម្ភៈ។

បន្ងែមពីនោះពេលវេលាដ៏ល្អឥតខ្ចោះដើម្បីមើលសមុទ្រផ្កាព្រលឹតក្រហម អ្នកគួរមកមើលក្នុងខែធ្នូ ដល់ចុងខែកុម្ភៈនេះតែម្ដង។ ហើយពេលវេលាដ៏សាកសមគឺចាប់ពីម៉ោង ៦:០០ ព្រឹក ដល់ម៉ោង ១១:០០  ព្រឹកព្រោះជាពេលដែលផ្កាទាំងអស់បានរីកយ៉ាងស្គុះស្គាយ និងមានអាកាសធាតុស្រស់ស្រាយ។

លើសពីនោះអ្នកទេសចរអាចប្រើប្រាស់សេវាកម្មជួលទូក ដែលនឹងនាំអ្នកទៅទស្សនា ពីភាពអស្ចារ្យ និងភាពស្រស់ស្អាតនៃផ្កាព្រលិតក្រហមនៅតាមចំណុចផ្សេងៗយ៉ាងជិតស្និទ្ធ ក៏ដូចជាការថតរូបភាពប្លែកផងដែរ ហើយការជិះទូក កម្សាន្តនេះគេនឹងចំណាយពេលមិនលើសពី ១ ម៉ោង ៣០ នាទីឡើយសម្រាប់នាំអ្នកជិះកម្សាន្ត។

ដូច្នេះប្រសិនបើអ្នកបានទៅកម្សាន្តក្នុងប្រទេសថៃលោកអ្នកអាចទៅទស្សនានៅបឹងបឹងណងហាន(Nong Han)ស្ថិតនៅ ស្រុក Kumphawapi ខេត្ត Udon Thani ដើម្បីទទួលបាននូវបទពិសោធនៃធម្មជាតិលើទឹក ជួបជាមួយនឹងទិដ្ឋភាពនៃផ្កាព្រលឹតរីកស្គុះស្គាយនារដូវរងារនេះយ៉ាងអស្ចារ្យ៕ ប្រភព៖ Sanook