រដ្ឋធានីកៀវ៖ ដោយសារតែអាកាសធាតុ កំពុងតែចុះត្រជាក់ រហូតដល់កម្រិតសូន្យអង្សា ទើបកម្លាំងទាហានរុស្ស៊ី បានបង្កើនការវាយប្រហារតាមអាកាស និង មីស៊ីល កម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និង រោងចក្រថាមពល ធ្វើឲ្យអ៊ុយក្រែន មិនអាចស៊ូទ្រាំបាន នៅក្នុងសង្គ្រាមរដូវរងានេះ ប៉ុន្ដែទោះជាយ៉ាងណា បារាំង ចក្រភពអង់គ្លេស និង មហាអំណាចបស្ចិមលោកផ្សេងទៀត ជាសមាជិកអង្គការណាតូ បានពិភាក្សាគ្នា និង សម្រេចបញ្ជូនប្រព័ន្ធការពារដែនអាកាសទៅជួយក្រុងកៀវ បន្ដទៀត ដើម្បីធានា អំពីសុវត្ថិភាពដែនអាកាសរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ។

សារព័ត៌មាន Army Recognition បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ថា បារាំង បានប្រកាស អំពីជំនួយយោធាថ្មី សម្រាប់ប្រទេសអ៊ុយក្រែន ដោយរួមទាំងប្រព័ន្ធការពារដែនអាកាសផងដែរ។ ការសម្រេចចិត្តបែបនេះ បានកើតឡើង ដោយសារតែមានសម្ពាធ កំពុងតែកើនឡើង ទៅលើប្រទេសជាសមាជិកអង្គការណាតូ ដើម្បីជួយជ្រោមជ្រែង ដល់ការតស៊ូរបស់ក្រុងកៀវ ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។Sébastien Lecornu : « Les Calédoniens ont le droit de savoir pour quoi ils  votent »

លោក សេបាស្ទៀន ឡេក័រនូ (Sebastien Lecornu) រដ្ឋមន្រ្ដីក្រសួងការពារជាតិបារាំង បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹងសារព័ត៌មាន Journal du Dimanche ថា ក្រុងប៉ារីស បានផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស ប្រភេទ Crotale NG ចំនួន២គ្រឿង ទៅឲ្យប្រទេសអ៊ុយក្រែន។ ការផ្គត់ផ្គង់គ្រឿងសព្វាវុធការពារដែនអាកាស ពីប្រទេសបារាំង ក៏ដើម្បីជួយគាំទ្រដល់រដ្ឋាភិបាលក្រុងកៀវ បន្ដសកម្មភាពការពារទឹកដី និង សេរីភាពរបស់ពួកគេ ប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី។ ចំណែកប្រព័ន្ធការពារដែនអាកាស Crotale NG ចំនួន២គ្រឿងនេះ ក៏ស្ថិតក្នុងចំណោមប្រព័ន្ធការពារដែនអាកាសចំនួន១២របស់កងទ័ពអាកាសបារាំង ផងដែរ។Anti-aircraft missile system Crotale-NG | Missilery.info

Crotale NG ជាប្រព័ន្ធការពារដែនអាកាស រយៈចម្ងាយខ្លី ធន់គ្រប់អាកាសធាតុ និង មានពហុសែនស័រ (Multi-Sensor)។ ប្រព័ន្ធការពារដែនអាកាស ប្រភេទនេះ អាចនាំក្បាលគ្រាប់មានទម្ងន់១៣គីឡូក្រាម ហើយអាចវាយប្រហារទៅលើគោលដៅនានា មានចម្ងាយ១១គីឡូម៉ែត្រ នៅក្នុងល្បឿន ប្រហែល៤៣២១គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ប្រព័ន្ធ Crotale NG អាចកំណត់ការវាយតម្លៃ ទៅលើស្ថានភាពដែនអាកាស និង ការគំរាមកំហែង ហើយវាអាចពង្រីកការតាមដាន និង កំណត់លើគោលដៅនានា ជាសត្រូវ ឬ មិត្ត។

លោក រីស៊ី ស៊ូណាក់ (Rishi Sunak) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានធ្វើដំណើរជាលើកដំបូង ទៅដល់រដ្ឋធានីកៀវ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ដើម្បីជួបជាមួយលោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន។ នៅក្នុងជំនួបនោះ លោក ស៊ូណាក់ ក៏បានប្រកាសផ្ដល់កញ្ចប់ជំនួយការពារដែនអាកាសថ្មី មានទំហំទឹកប្រាក់ ៦០លានដុល្លារសហរដ្ឋអាមេរិក ជួយដល់ក្រុងកៀវ។Rishi Sunak will be the UK's next prime minister. How will he govern? - Vox

លោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់ ថា កញ្ចប់ការពារជាតិទាំងនេះ រាប់បញ្ចូលទាំង កាំភ្លើងបាញ់យន្ដហោះចម្បាំង ចំនួន១២០គ្រឿង រ៉ាដា និង ឧបករណ៍ប្រឆាំងនឹងដ្រូន ផងដែរ។ ការប្រកាសផ្ដល់ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសមហាអំណាចបស្ចិមលោកមួយនេះ បានកើតឡើង ក្រោយពេលកម្លាំងទាហានរុស្ស៊ី បានវាយប្រហារបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល ស្ទើរជិតពាក់កណ្ដាលប្រទេស ខណៈសីតុណ្ហភាព បានធ្លាក់ចុះដល់កម្រិតសូន្យអង្សា។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន កាលពីសប្ដាហ៍មុន បានអះអាង ថា ការវាយប្រហារបំផ្លិចបំផ្លាញរបស់រុស្ស៊ី ប្រឆាំងនឹងរោងចក្រថាមពល និង សំណង់អគារស៊ីវិល នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានធ្វើឲ្យប្រជាជនអ៊ុយក្រែន ១០លាននាក់ អត់មានអគ្គិសនីប្រើប្រាស់៕Fin de partie pour le Crotale (Thales) en Arabie saoudite?