ភ្នំពេញ៖ លោក វ៉ី ហ្វុងហឺ (Wei Fenghe) រដ្ឋមន្ត្រីការពារជាតិនៃ សាធារណរដ្ឋប្រជាមានិតចិន បានថ្លែងបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថាចិន នឹងបន្តជួយដល់កម្ពុជាថែមទៀត ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj09hX42mBKXLiWb5-3i7Wvb-lCu4kSbOhTubeNpGsscmVjOasdGc4Wd0IMK6_39wKdYDpkGI6cCSmrBDuLduVLbr8vBvNVVp8N87kyBFWkeBDib09kNDkwlS-XfnLQmwLSBHxGbJxWjtASLuk2lXUjJIN6O5NZ7H-KwGJvAOxkWUC1G7Hq7KIusU9xWQ/s1280/photo_2022-11-21_09-06-43%20(2).jpg

នាថ្ងៃទី២០ ខែវិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោក វ៉ី ហ្វុងហឺ ខណៈ លោកមកចូលរួម កិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិ អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូក ដែលនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាប នាថ្ងៃទី២៣ វិច្ឆិកា ខាងមុខ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-U-LJCL8AX0mifC1iBXNLVyNf6Fz0cDvnrp13GE_b-hyQZ3HSg0GG9sUaNtuURy65QBp3VwSSA9seWhKW-O6COBd6cayjsNyYQ5OVUBjMStbJXDzLbtx_Kn9K90tdvywae98VlJ2PvINniRVtvTCoWbrQFN0E-UfxniXXrWzWPb0LKMud4SR4G8tUWg/s1280/photo_2022-11-21_09-06-43.jpg
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្ដម វ៉ី ហ្វុងហឺ បានគោរពវាយតម្លៃខ្ពស់ និងសម្ដែង នូវការ អបអរសាទរជូនសម្ដេចតេជោ ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជាជាមួយ នឹងការដឹកនាំកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធទទួលបានលទ្ធផលយ៉ាងជោគជ័យ។

លោក វ៉ី ហ្វូងហឺ ក៏បានសម្ដែងនូវការរីករាយចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ព និងកងទ័ព ដែលកំពុងមាន ទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការល្អប្រកបដោយផ្លែផ្កា។ ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានជម្រាប ជូនសម្ដេចតេជោ ថា ចិន នឹងបន្តជួយដល់កម្ពុជាថែមទៀត។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRk4fD2MiV55XhRnm1dTmfUnlt6A820UbfYO-i3OFqwWOXJxKXEJQK8eojvHHrwHnMAua-TwsLwjBCKOosqfH72wCCHLlX-0mfkWB3qn0QlWVhaZ-nqOEmfxhOiYJTrxBoN9z5Ys8rlVmNTYnmm00b-XYWYhVqzTFx4-mSGKHrWx4sqvfUjqfTjGCvTA/s1280/photo_2022-11-21_09-06-44.jpg

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោកវ៉ី ហ្វុងហឺ ដែលបានមកចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ានបូកដោយផ្ទាល់ ហើយក៏បានថ្លែងអំណរគុណជូនលោកផងដែរ ចំពោះការវាយតម្លៃអំពី ការរីកចម្រើនរបស់ កម្ពុជា និងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធកន្លងទៅ រួមជាមួយនឹងការថ្លែងអំណរគុណដល់ ជំនួយរបស់មិត្តចិន ដែល បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ទាំងធនធានមនុស្ស និងការអភិវឌ្ឍន៍របស់កម្ពុជា៕