កាលពីថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងក្រុមហ៊ុន Miss Universe Cambodia បានធ្វើការបង្ហោះនូវរូបភាពនៃសម្រស់ឈុតតំណាងជាតិកម្ពុជា ទាំងបីដែលនឹងត្រូវជ្រើសរើសសម្រាប់យកទៅប្រកួតលើឆាកអន្តរជាតិនៅក្នុងប្រទេសសហរដ្ឋអាមេរិក។

ពិតណាស់ បវកញ្ញា ហង្ស ម៉ានីតា ជា Queen Miss Universe Cambodia ដែលនឹងត្រូវត្រៀមខ្លួនសម្រាប់ការចេញដំណើរហោះចាកចេញពីប្រទេសកម្ពុជា ដើម្បីធ្វើដំណើរទៅចូលរួមប្រកួត Miss Universe លើកទី ៧១ នៅឯប្រទេសសហរដ្ឋអាមេរិច នៅក្នុង ថ្ងៃទី ១៧ ខែ ធ្នូ ខាងមុខនេះ។

ក្នុងនោះផងដែរ សម្រាប់ឈុតតំណាងជាតិគឺពិតជាសំខាន់ខ្លាំងណាស់ សម្រាប់ជ្រើសរើសយកទៅប្រកួតលើឆាកអន្តរជាតិ ដែលតម្រូវឱ្យអ្នកគ្រប់គ្រង បានសម្រិតសម្រាំង និងខិតខំច្នៃប្រឌិតជាមួយនឹងឈុតនិមួយៗ។

ប៉ុន្តែថ្មីៗនេះ មានការបញ្ជាក់ពីក្រុមហ៊ុន Miss Universe Cambodia ដោយបញ្ជាក់ថានឹងបង្ហាញឈុតតំណាងជាតិមួយក្នុងចំណោមឈុតតំណាងជាតិទាំង៣ ដែលសុទ្ធតែមានភាពទាក់ទាញ និងស្រស់ស្អាត  ហើយនឹងជ្រើសរើសឈុតមួយសម្រាប់អោយកញ្ញា ហង្ស ម៉ានីតា គ្រោងយកទៅប្រកួតនៅលើឆាកអន្ដរជាតិខាងមុខ។

តោះសាកទាយមើលថាតើក្នុងចំណោមឈុតទាំងបី តើឈុតមួយណាដែលអ្នកយល់ថាសាកសមបំផុតសម្រាប់ Queen Miss Universe Cambodia យកទៅប្រកួតលើឆាកអន្តរជាតិ និងបង្ហាញពីថ្លៃថ្នូរ វប្បធម៌របស់ខ្មែរយើង៕