សុខភាព៖ ពិតណាស់ការទទួលទានទឹកបានគ្រប់គ្រាន់នឹងធ្វើឱ្យសុខភាពរបស់អ្នកល្អ ប៉ុន្តែត្រូវតែទទួលទានទឹកក្នុងវិធីមួយដែលត្រឹមត្រូវ ទើបមានអត្ថប្រយោជន៍ចំពោះរាងកាយ។

ធម្មតាបើគិតឲ្យបានហ្មត់ចត់យើងគួរផឹកទឹកពី៦ទៅ ៨កែវក្នុងមួយថ្ងៃដើម្បីបំពេញតម្រូវការឲ្យបានគ្រប់ របស់រាងកាយ ប៉ុន្តែវាមិនមែនបរិមាណនៃទឹកដូចគ្នា ត្រូវចំពោះមនុស្សគ្រប់គ្នានោះទេ។

ដូច្នេះគួរផឹកសមាមាធជាមួយរាងកាយម្នាក់ៗ ក្នុងនោះការអនុវត្តពេលវេលានៃការផឹកទឹកគឺជារឿងចាំបាច់ ព្រោះវាអាច និងផ្ដល់ទុកទោសឬមិន ផ្តល់អត្ថប្រយោជន៍ដល់រាងកាយវិញ។

ខាងក្រោមនេះជាពេលវេលាសម្រាប់ការយល់ដឹងអំពីពេលវេលាអ្នកមិនគួរផឹកទឹកច្រើន៖

តើពេលណាដែលអ្នកមិនគួរផឹកទឹកច្រើន?

១. មុនពេលទទួលទានអាហារ

ជាការពិត ផឹកទឹកតិចតួចប្រហែល ១ កែវមុនពេលញ៉ាំអាហារ វាមានឥទ្ធិពលវិជ្ជមានលើរាងកាយទាក់ទងនឹងការរៀបចំក្រពះឱ្យដំណើរការកាន់តែមានប្រសិទ្ធភាព លើសពីនេះ ការផឹកទឹកមុនពេលទទួលទានអាហារក៏អាចបំពេញឱ្យអ្នកឆាប់ឆ្អែតលឿនជាងមុន និង ជាវិធីល្អសម្រាប់អ្នកដែលកំពុង ស្រកទម្ងន់ផងដែរ។ ប៉ុន្តែអ្នកមិនគួរ ផឹកទឹកច្រើនពេកមុនពេលទទួលទានអាហារឡើយ វាអាចបណ្តាលឱ្យក្រហាយទ្រូង យកល្អគួរតែផឹកទឹកកន្លះទៅ១កែវ ៣០នាទីមុនពេលអាហារ។

២. មុនពេលហាត់ប្រាណ

ផឹកទឹកមុនពេលហាត់ប្រាណ វាមានឥទ្ធិពលលើរាងកាយ ដូចគ្នានឹងការផឹកទឹកមុនពេលញ៉ាំអាហារ ដែរ ប៉ុន្តែវាមានប្រយោជន៍ក្នុងន័យបន្ថែមទឹកដល់រាងកាយដើម្បីឱ្យមានអារម្មណ៍ស្រស់ស្រាយ ហើយ ត្រូវត្រៀមខ្លួនសម្រាប់ការហាត់ប្រាណដែលជាសកម្មភាពធ្វើឱ្យរាងកាយបាត់បង់ជាតិទឹកច្រើនជាង ធម្មតា ប៉ុន្តែផឹកទឹកឱ្យបានច្រើនពីរបីនាទីមុនពេលហាត់ប្រាណ ក៏អាចបណ្តាលឱ្យក្រហាយទ្រូងអំឡុងពេលហាត់ប្រាណផងដែរ ដូច្នេះយកល្អគួរតែទទួលទានទឹកមួយកែវតូច ឬផឹកទឹក ៣០ នាទីមុនពេលហាត់ប្រាណទើបល្អ។

៣. មុនពេលចូលគេង

មនុស្សខ្លះប្រហែលជាគិតថា ពេលវេលាមុនពេលចូលគេង គឺជាពេលដែលអ្នកគួរផឹកទឹកឲ្យបានច្រើន ដោយសារតែរាងកាយនឹងខ្សោះជាតិទឹករយៈពេលយូរពីការគេងច្រើនម៉ោង។ ប៉ុន្តែផ្ទុយទៅវិញតាមពិតការផឹកទឹកច្រើនមុនចូលគេង វាមិនអាចជួយអ្វីច្រើនឡើយ ព្រោះពេលគេង រាងកាយរបស់យើងមិនត្រូវការទឹកច្រើននោះទេ ការផឹកទឹកច្រើនក៏អាចធ្វើឱ្យអ្នកក្រោកពីគេងជាញឹកញាប់ពេលយប់ដើម្បីបត់ជើងតូច ដូច្នេះអ្នកនឹងអត់ងងុយ និងគេងមិនបានពេញលេញគ្រប់គ្រាន់ទៀត។

ជាការពិត លោកវេជ្ជបណ្ឌិត Sirianan Prasit មន្ទីរពេទ្យមជ្ឈមណ្ឌល Yala ខេត្ត Yala នៃប្រទេសថៃបានបញ្ជាក់ថា យើងគួរចៀសវាងការទទួលទានទឹក ៤ ម៉ោងមុនពេលចូលគេង និងគួរបត់ជើងតូចមុនពេលចូលគេង  ដូច្នេះ រាងកាយមិនចាំបាច់ក្រោកទៅបត់ជើងតូចពេលកំពុងគេង។ ប្រសិនបើអ្នកស្រេកទឹកមុនពេលចូលគេងមួយកែវតូចគួរតែគ្រប់គ្រាន់ដើម្បីបំបាត់ការស្រេកទឹក៕ ប្រភព៖ Sanook