បន្ទាប់ពីមានរឿងអាស្រូវ បន្ទាប់ពីមានគេបង្ហោះពីរូបភាពរបស់អ្នកឧកញ៉ា គួច ម៉េងលី ក្នុងបណ្ដាញសង្គមពីរូបភាពស្និទ្ធស្នាលជាមួយនារីវ៍យក្មេងស្រស់សោភាម្នាក់ក្នុងក្លឹប ប៉ុន្តែមិនបានប៉ុន្មានម៉ោង អ្នកឧកញ៉ាក៏បានចេញមុខបកស្រាយថាជាទំនាក់ទំនងធម្មតា ដោយគេគ្រាន់តែមកសុំថតរូបជាមួយ លុះមកទល់ពេលនេះកញ្ញាស្រស់សោភាម្នាក់នោះក៏បានចេញបកស្រាយច្បាស់ៗដូចគ្នាថាជាទំនាក់ទំនងធម្មតា និងគោរពស្រឡាញ់ទើបសុំលោកគ្រូថតរូបតែប៉ុណ្ណោះ។

បន្ទាប់ពីមានរឿងអាស្រូវ ដែលថាអ្នកឧកញ៉ា គួច ម៉េងលីបានអោប ស្និទ្ធស្នាលជាមួយនារីសាច់សខ្ចីម្នាក់ក្នុងក្លឹប រហូតមានការរិះគន់ពីសំណាក់មហាជនមួយចំនួន ប៉ុន្តែការបង្ហោះមិនបានប៉ុន្មានម៉ោង ស្រាប់តែ អ្នកឧកញ៉ា ក៏បានធ្វើការបកស្រាយភ្លាមៗថា ក្មួយស្រីបានសុំគាត់ថតក្នុងកម្មវិធីផ្ទាល់ខ្លួនរបស់គាត់ និងទុកជាអនុស្សាវរីយ៍ ប៉ុន្តែផ្ទុយទៅវិញនារីម្នាក់នោះបានយករូបថតនោះមកបង្ហោះនៅលើហ្វេសប៊ុកហើយសរសេរចំណងជើង (caption) មិនសមរម្យ ធ្វើឱ្យមានការយល់ច្រឡំក្នុងចំណោមសាធារណជន។

ទោះជាយ៉ាងណានាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះសាមីខ្លួនដែលជានារីរូបស្រស់ថតរូបស្និទ្ធស្នាលជាមួយ អ្នកឧកញ៉ា គួច ម៉េងលី បានចេញសុំទោស និងបកស្រាយយ៉ាងក្បោះប្បាយក្នុងគណនីផ្ទាល់ខ្លួន ដោយរៀបរាប់ថា៖

“ជាបឋម នាងខ្ញុំ សូម អភ័យទោស សាជាថ្មី ពី លោកគ្រូ ដែល នាងខ្ញុំ បានបង្ហោះរូបថត ជាសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់ កិត្តិយស របស់លោកគ្រូយ៉ាងខ្លាំង ហើយបានធ្វើឱ្យមហាជនមានការយល់ច្រឡំ។ នាងខ្ញុំសូមជម្រាបជូនបងប្អូននៅក្នុងបណ្ដាញសង្គម ថានាងខ្ញុំមិនមានទំនាក់ទំនងអ្វីជាមួយ លោកគ្រូទេ ហើយនេះគឺជាលើកទីមួយដែលនាងខ្ញុំបានជួបលោកគ្រូ។ ពេលនោះមានមនុស្សជាច្រើន ឈរចាំដើម្បីថតជាមួយលោកគ្រូទុកជាអនុស្សាវរីយ៍ ដោយសេចក្ដីគោរពចំពោះលោកគ្រូ នាងខ្ញុំ ក៏ស្នើសុំការអនុញ្ញាតថតជាមួយ លោកគ្រូ ថតទុកជាអនុស្សាវរីយ៍។

ដោយសារតែ នាងខ្ញុំ មិនបានយល់ ថាការបង្ហោះធ្វើឱ្យប៉ះពាល់ដល់កិត្តិយសលោកគ្រូ នាងខ្ញុំក៏បានបង្ហោះរូបនោះ។ ក៏ប៉ុន្តែ ក្រោយពេលបង្ហោះភ្លាមមានការចែកចាយតគ្នាយ៉ាងច្រើននាងខ្ញុំក៏បានលុបចោលវិញ។

នាងខ្ញុំ ពិតមានការសោកស្ដាយ ជាខ្លាំង ដែល នាងខ្ញុំ បានធ្វើឱ្យប៉ះពាល់ កិត្តិយសលោកគ្រូ ដូច្នេះ នាងខ្ញុំ សូមទោស លោកគ្រូ និង សូមលោកគ្រូផ្ដល់ការអនុគ្រោះដល់ នាងខ្ញុំ ចំពោះកំហុសនេះ។

នាងខ្ញុំសូមអរគុណលោកគ្រូយ៉ាងខ្លាំង ដែលបានផ្ដល់ការការអភ័យទោសដល់នាងខ្ញុំហើយនាងខ្ញុំសូមជូនពរលាកគ្រូ សូមឲ្យមានសុខភាពល្អ និង ទទួលជោគជ័យគ្រប់ភារៈកិច្ច។”

បន្ទាប់ពីមានការបកស្រាយទាំងសងខាង បានធ្វើឱ្យមហាជនក៏អស់មន្ទិលសង្ស័យដូចគ្នា ដូច្នេះសូមបងប្អូនមហាជន មុននឹងបង្ហោះ ឬក៏ធ្វើការ Share ក៏ដូចជា Troll  ពាក្យមិនសមរម្យណាមួយ លើរូបរបស់គេ ត្រូវតែគិតពិចារណាព្រោះវាអាចប៉ះពាល់ដល់កិត្តិយសអ្នកដទៃដោយមិនដឹងខ្លួន៕