កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដែលទើបតែបញ្ចប់ទៅថ្មីៗនេះគឺជាមោទកភាពដ៏អស្ចារ្យមួយសម្រាប់ប្រជាជនខ្មែរគ្រប់គ្រប់ស្រទាប់វណ្ណៈ ហើយអ្វីដែលបានបន្សល់ទុកជាអនុស្សាវរីយ៍ និងជាជ្រុងមួយដ៏គួរចាប់អារម្មណ៍សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិនោះគឺ អាវសូត្រខ្មែរជាបែបបទប្រពៃណីខ្មែរដែលរាជរដ្ឋាភិបាលកម្ពុជាថ្វាយនិងជូនចំពោះប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលគ្រប់បណ្ដាប្រទេសទាំងអស់បានគ្រងនិងពាក់យ៉ាងស័ក្កិសមមកចូលរួមក្នុងកម្មវិធី Gala Dinner ដែលជាមូលហេតុធ្វើឲ្យមានការពេញចិត្ត ដក់ចិត្តស្រលាញ់ សរសើរមិនដាច់ពីមាត់នៃស្នាដៃច្នៃប្រឌិតផលិតចេញពីសូត្រខ្មែរ និងជាស្នាដៃកូនខ្មែរសុទ្ធសាធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrPsxjmw-0Gk86S1OAFbIjAuP76zp3p818aITSUIG_N32a5zs2F64kdki3KkHP0XSE10Uw5miN5UcSziAIiK1SUu43g4OuuhnWLsIZjHK24qKodb4s9POdnT-jo7FF2tjCGFQHEVPMuBIj-66-rFZptm27uScTuO7L0BxPt7HSZogVhuKLfjkE5ZD2/s1280/photo_2022-11-18_14-37-33.jpg

យោងតាមការចុះផ្សាយរបស់ ទទក បានឲ្យដឹងថា អាវសូត្រខ្មែរនេះធ្វើឡើងដោយសូត្រខ្មែរពិតប្រាកដ និងស្រស់ស្អាតខ្លាំងណាស់! ចុះតើលោកអ្នកដឹងទេថាភាពស្រស់ស្អាតនៃអាវសូត្រខ្មែរដែលប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលបានគ្រងនិងពាក់ទាំងអស់ជាស្នាដៃរបស់អ្នកណា? អាវសូត្រខ្មែរដែលប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលពាក់ក្នុងថ្ងៃដ៏វិសេសវិសាលនោះជាគឺស្នាដៃច្នៃប្រឌិតដ៏ប៉ិនប្រសប់របស់មេជាងកាត់ដេរមួយរូបដែលទទួលបានកិត្តិយសក្នុងការជ្រើសរើសនិងផ្តល់ទំនុកចិត្តដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស ដើម្បីច្នៃម៉ូដអាវសូត្រខ្មែរនេះជូនប្រមុខថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ចូលរួមក្នុងពិធីដ៏អស្ចារ្យនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnSUR5zVQFgrNRRucNJQRT2Y9Z_o4oI7L1siyhnBQDKzTWhkt4_DXnoI9EOhcU8DHk_JtihOfjGv7ce19MnFCEGlFi9MI4Xvb1TwEqU7MyDKDJS5MC9NeiPOK726bRcFqLzQoo_mPiSENmZjohQo-uQNgk6W-0fRoG0g90Wzt9YVaBr90_v4XxEnwo/s1280/photo_2022-11-18_14-37-29.jpg

ហាងកាត់ដេរសម្លៀកបំពាក់ ឧត្តមរស្មី គឺជាហាងមួយត្រូវបានគេអះអាងថា ជាហាងដែលក្រុមការងាររៀបចំកិច្ចប្រជុំកំពូលអាស៊ានបានជ្រើសរើសឱ្យកាត់ដេរសម្លៀកបំពាក់ថ្វាយនិងជូនសម្រាប់ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាល និងជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អង្គការដៃគូអន្តរជាតិធំៗ ដែលបានមកចូលរួមកិច្ចប្រជុំកំពូល ជាពិសេសដើម្បីថ្វាយនិងជូនមេដឹកនាំទាំងអស់បានពាក់មកចូលរួមក្នុងកម្មវិធី Gala Dinner។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ0CIn3bx0ndQ_Jfgb06GzoSrU3dWF1GgwbyQ87DPgH4GUhThbLbzEfNAzoTioan4wCeBYXufIj2HxsoEDXnYufuq8CJfUrildiloS18eZV-9NPfBFd2FpHl6Jf8Kt_UaQfA-NN_3UCuhxD91exIQnMcPryxhuRLwJ8-LHd-041rG-ygGP5Ze7yGKd/s1280/photo_2022-11-18_14-37-31.jpg

លោក គង់ តារារិទ្ធ ជាម្ចាស់ហាងកាត់ដេរ ឧត្តមរស្មី បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ហាងរបស់លោកត្រូវបានក្រសួងការបរទេសកម្ពុជាផ្តល់កិត្តិយសកាត់អាវសូត្រខ្មែរថ្វាយនិងជូនថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ នារាត្រីថ្ងៃទី១១ ខែវិច្ឆិកានោះ លោកពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានចូលរួមចំណែកក្នុងការងារជាប្រវត្តិសាស្រ្តនេះ និងបានឃើញស្នាដៃកូនខ្មែរបង្ហាញឡើងនៅលើឆាកអាស៊ានដ៏អស្ចារ្យ និងបង្ហាញឡើងនៅលើដងខ្លួនដ៏ស្រស់សង្ហារនិង ស្រស់សោភានៃមេដឹកនាំល្បីៗនៅលើពិភពលោកទាំងអស់ថែមទៀតផង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD83fOa2czh-h6KbuMkTEKO_29rSGgwKdZvHMJ-NHWeXr9lhWEwn21sJgXVQeiVsBXrJiboG9M4C_N49T1h5wFPQi42IBp0Ngd3bn4RfS1MFFqu0hHof2RBflJfBvrowQ43-Mw0I6hA-tNsHUb1Xb2QuPljT4loR9Sh1toUyULSV17OcGqO_2c_MxK/s1280/photo_2022-11-18_14-37-32.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJzAZWNR1T8AUo8qx5mm9D3DIeoTN4gh3DhUWZnqOXFR-D3G5oqKGQDlFH4qKWCBuAR5PnD_7dLpyZt5_W1Dx7eE6lqNjaHGmj8_ITI3eKRKgZ0JPJKcWhU9gJlAMeGMF_ohkI0cX-FbebqrozznsvurJTM6x1wA60RfrxbJcqqwLzJsr3UvVe8Uc-/s1280/photo_2022-11-18_14-37-30.jpg