ភ្នំពេញ៖ កាលពីពេលម្សិលមិញនេះប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាបានធ្វើការអបអរសាទរចំពោះប្រទេសកម្ពុជា យើងដែលអង្កររបស់កម្ពុជាបានឈ្នះជ័យលាភីជា «អង្ករល្អដាច់គេ» របស់ពិភពលោក ប្រចាំឆ្នាំ២០២២ ក្នុងវេទិកាសន្និសីទអង្ករពិភពលោក ដែលធ្វើឡើងនៅខេត្តភូកេត ប្រទេសថៃ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

យ៉ាងណាមិញយើងក៏ឃើញមានមហាជនមួយចំនួនផងដែរបានបង្ហាញភាពសប្បាយរីករាយអមជាមួយនឹងមតិផ្ដែផ្ដាំមួយចំនួនដល់ក្រសួងកសិកម្មសូមមេត្តាឱ្យជួយស្រោចស្រង់ដល់តម្លៃស្រូវដែលកសិករកំពុងជួបប្រទះផលវិបាកខ្លាំង ខណៈ៖ បច្ចុប្បន្នតម្លៃស្រូវនៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កំពុងធ្លាក់ថ្លៃ។ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា ចាប់ពីខែវិច្ឆិកា ដល់ពាក់កណ្ដាលខែធ្នូ​ ជារដូវកាលប្រមូលផលស្រូវរដូវវស្សារបស់កសិករ បណ្ដាលឱ្យរោងម៉ាស៊ីនកិនស្រូវកំពុងកកស្ទះ និងប៉ះពាល់ដល់ថ្លៃស្រូវ ដូចឆ្នាំមុនៗ។

ជាក់ស្ដែងយើងបានឃើញអ្នកមានគណនីហ្វេសប៊ុកមួយឈ្មោះ Tithya Thoeurng បានខមមិនលើកឡើងយ៉ាងដូច្នេះថា៖ «ល្អដាច់គេលើពិភពលោកតែកសិករយើងក្រីក្រជំពាក់គេជុំទិស! យើងបានត្រឹមលើកពានតែថៃ និងវៀតណាមគេកើបលុយទាំងបាវៗខ្ញុំមិនទាន់ហ៊ានបន្ទោសឯកឧត្តមទេព្រោះឯកឧត្តមទទួលថ្មបាក់ តែបើឆ្នាំក្រោយលទ្ធផលការងារនៅតែដដែលឯកឧត្តមមានតែទទួលពាក្យជេរស្ដីពីប្រជាពលរដ្ឋដូចអ្នកមុនៗចឹង! សូមជូនពរឯកឧត្តមសម្រេចបានជោគជ័យក្នុងអាជីពការងារជារដ្ឋមន្រ្ដីក្រសួងកសិកម្មនេះដោយក្ដីគោរព»

យ៉ាងណាមិញភ្លាមៗនោះយើងក៏បានឃើញផេកហ្វេសប៊ុករបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្ដីក្រសួងកសិកម្ម បានធ្វើការឆ្លើយតបខមមិនរបស់បុរសម្នាក់វិញយ៉ាងដូច្នេះថា៖ «លោកជួយប្រជាកសិករផងទៅឃើញលោកមានលទ្ធភាពណាស់តាមសំណេរនិងការផុសបន្តបន្ទាប់ឥឡូវអង្ករយើងល្អស្រូវយើងល្អជួយយទៅលក់ឱ្យបានចំណេញផង»។

ខណៈក្រោយពីមហាជនបានឃើញខមមិនរបស់ឯកឧត្តមរដ្ឋមន្រ្ដីហើយក៏បានធ្វើឱ្យពួកគេមានមិនពេញជាខ្លាំងរហូតដល់មានមតិមួយចំនួនបានធ្វើការលើកឡើងជាបន្តបន្ទាប់ ដោយមានខមមិនខ្លះបាននិយាយយ៉ាងដូច្នេះថា៖ «និយាយបែបគ្មានទំនួលខុសត្រូវហើយចេញមកបែបផ្ចាញ់ផ្ចាលទៅវិញ ពិតជាមានន័យជាងស្រាផែនដីទៅទៀត! ចប់រដ្ឋមន្រ្តីយើងគ្រាន់តែការតប​ Comments មើលធ្លុះដល់ផ្នត់គំនិត! បើគាត់និយាយចឹង ចាំបាច់មានក្រសួងធ្វើអីទៀត! ៕