មានការជជែកវែកញែក និងក្លាយជាប្រធានបទដ៏ក្ដៅគគុក អំពីការបង្ហោះនូវរូបភាពរបស់លោកឧកញ៉ា គួច ម៉េងលី ពីរូបភាពស្និទ្ធស្នាលជាមួយនឹងនារីវ័យក្មេងម្នាក់នៅក្នុងក្លឹបកម្សាន្តមួយកន្លែង។

នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះមានការភ្ញាក់ផ្អើលទាំងបណ្ដាញសង្គមក្រោយពីមានការបែកធ្លាយ អំពីរូបភាពឯកជនរបស់លោកឧកញ៉ា គួច ម៉េងលី ដែលមានភាពស្និទ្ធស្នាលជាមួយនឹងនារីស្រស់ស្អាតមួយរូបក្នុងក្លឹបកម្សាន្តមួយកន្លែង រហូតមានមហាជនមួយចំនួនបានយកទៅផុស និង troll អវិជ្ជមានតៗគ្នា ដោយអ្នកខ្លះមានពាក្យពេចន៍ឌឺដងផងដែរ។

ទោះជាយ៉ាងបន្ទាប់ពីមានការបង្ហោះមិនទាន់បានប៉ុន្មានម៉ោងផង ស្រាប់តែលោក ឧកញ៉ា គួច ម៉េងលី បានធ្វើការបង្ហោះសារឆ្លើយតបភ្លាមៗថា៖

“ជូនចំពោះប្រិយមិត្ត និងអ្នកគាំទ្រទាំងអស់

ខ្ញុំសូមជម្រាបជូនថា ថ្មីៗនេះមានក្មួយស្រីម្នាក់ បានសុំខ្ញុំថតក្នុងកម្មវិធីផ្ទាល់ខ្លួនរបស់ខ្ញុំទុកជាអនុស្សាវរីយ៍ ប៉ុន្តែផ្ទុយទៅវិញគាត់បានយករូបថតនោះមកបង្ហោះនៅលើហ្វេសប៊ុកហើយសរសេរចំណងជើង (caption) មិនសមរម្យ ធ្វើឱ្យមានការយល់ច្រឡំក្នុងចំណោមសាធារណជន។ ខ្ញុំបានឆ្លើយតបទៅគាត់ជាសាធារណៈដូចខាងក្រោម៖

«ក្មួយស្រី អរគុណច្រើនដែលបានថត ហើយនិងបានផុស។ រូបភាពនេះពិតជាស្អាត ប៉ុន្តែក្មួយមកសុំលោកគ្រូថតទុកជាអនុស្សាវរីយ៍ក្នុងកម្មវិធីក្រុមគ្រួសារមិត្តភ័ក្កិលោកគ្រូទេ ចុះម្ដេចបានជាក្មួយផុសហើយនិយាយអ៊ីចឹងទៅវិញ តិចគេច្រឡំថាក្មួយផ្ដេសផ្ដាសទៅ?»

សម្រាប់ជូនដល់អ្នកដែលចែករំលែកបន្ត (share) និង troll អវិជ្ជមាន សូមអស់លោកអ្នកទាំងអស់គ្នា មេត្តាចេះគិតពិចារណាប្រកបដោយវិជ្ជាជីវៈផង។ សូមភ្ញាក់ឡើង! ខ្ញុំក៏ជាបុគ្គលម្នាក់ដូចអ្នកទាំងអស់គ្នាដែរ ដែលអាចមាន ព្រឹត្តិការណ៍ផ្ទាល់ខ្លួន គ្រួសារ និងព្រឹត្តិការណ៍គ្រួសាររីករាយផ្សេងៗ។

ថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2022″។

យ៉ាងណាមិញមុននឹងលោក ឧកញ៉ា គួច ម៉េងលី ធ្វើការចេញមកស្រាយក៏មានបងប្អូនមួយចំនួនទៀតយល់ថា នេះជាទង្វើមិនសមរម្យ និងសាកសមជាអ្នកផ្ដល់ការអបរំសម្រាប់បងប្អូននោះឡើយ ប៉ុន្តែសម្រាប់បងប្អូនអ្នកគាំទ្រ គោរពស្រឡាញ់លោក ឧញ្ញា គួច ម៉េងលី នៅតែជឿទុកចិត្ត ​និងយល់ថានេះគឺជីវិតឯកជនរបស់បុគ្គល់ម្នាក់ៗ មិនអាចយកធ្វើការលេងសើច និង វាយប្រហារនោះទេ៕