នាថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នេះមានការចាប់ខ្លួន នារីសាច់សខ្ចី ជាអ្នកជំនួញដ៏ល្បី មួយរូប និងតែងតែប្រជីវិតហាយសូរ ជាមួយនឹងទ្រព្យសម្បត្តិស្ដុកស្តម្ភ ប៉ុន្តែចុងក្រោយអស់លក្ខណ ត្រូវសមត្ថកិច្ចចុះចាប់ខ្លួនពីបទឆបោកគេយកប្រាក់មកស៊ីចាយហឺហារ។

ទាក់ទងនឹងស្ត្រីឆបោកខាងលើ ត្រូវបានគេឱ្យដឹងថា  អ្នកជំនួញហាយសូរមាន ឈ្មោះ ពេជ្រ ស្រីមុំ ដែលល្បីខាងឆបោកមនុស្សជាច្រើននាក់កន្លងមក។

ស្ដ្រីអ្នកជំនួញម្នាក់នេះ ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនពាក់ព័ន្ធនឹងអំពើឆបោកទឹកប្រាក់គេអស់រាប់លានដុល្លារ។

ក្នុងនោះការឃាត់នេះ បានធ្វើឡើងនៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៤ដេ ផ្លូវដាវីន បុរី វរជន ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ តាមដីកាបញ្ជាអោយចូលខ្លួន របស់ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ។

គួរបញ្ជាក់ថាស្ត្រីជាប់ចោទខាងលើ តែងតែបង្ហោះនូវភាពហឺហារ ជាមួយទ្រព្យ ឡានទំនើបៗ ដែលមហាជនឃើញហើយច្រណែន ប៉ុន្តែចុងក្រោយទើបដឹងថា ភាពហាយសូរ មានឡានទំនើប” ផ្ទះវីឡាធំៗ មានបានមកពីការរួមចំណែកនៃការកេងប្រវ័ញញើសឈាមគេនោះទេ។

យ៉ាងណាមិញ សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន មុននឹងធ្វើការបណ្ដាក់ទុន ឬក៏ការចូលរួមរកស៊ីជាមួយបុគ្គល់ណាម្នាក់ ដែលអ្នកស្គាល់ត្រឹមសំបកកាយ មានទ្រព្យហឺហា គួរតែសិក្សាឱ្យបានច្បាស់លាស់ជាមុន៕