ខេត្តពោធិ៍សាត់ ៖ យោង​តាម​លិខិត​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា ក្នុង​ការ​ស្នើ​សុំ​តែងតាំង​លោក ជាវ តា​យ មុខ​តំណែង​ជា រដ្ឋលេខាធិការ នៃ​ក្រសួងមហាផ្ទៃ ។

នៅ​ក្នុង​លិខិត​ដដែល ក៏​បាន​ស្នើ​សុំ​តែងតាំង​លោក ខូ​យ រី​ដា អភិបាលរង​ខេត្តបាត់ដំបង ជំនួស​លោក ជាវ តា​វ ផង​ដែរ​។

ការ​ផ្លាស់​ប្តូរ​នេះ ត្រូវ​បាន​សម្តេច​ក្រឡាហោម ស ខេ​ង ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក នៅ​ព្រឹក​ទី​១៧ វិច្ឆិកា ២០២២​នេះ​ថា លោក ជាវ តា​យ មិន​មាន​កំហុស​អ្វី​នោះ​ទេ ប៉ុន្តែ​ត្រូវការ​ពេលវេលា​ដើម្បីសម្រាក​ព្យាបាល​បញ្ហា​សុខភាព ។

សូម​បញ្ជាក់​ថា យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី ០២ ខែមករា ឆ្នាំ​២០១៨ លោក ជាវ តា​យ អភិបាលរង​ខេត្តកណ្តាល ត្រូវ​បាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហ​មុនី ត្រាស់​បង្គាប់​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត ហើយ​នៅ​ឆ្នាំ​២០២១ លោក​ផ្ទេរ​ទៅ​កាន់​តំណែង​អភិបាលខេត្ត​ពោធិ៍សាត់ ៕