អ្នកនាង សូដា នីតា បានធ្វើការបង្ហោះព្រមានទៅកាន់អ្នកនាង សឿ សុធារ៉ា ទាក់ទងអំពីការឡាយវីដេអូកាលពីកន្លងទៅថាអ្នកនាងសូ ដានីតា ពិតជាបានលើកលែងបំណុល៥ម៉ឺនដុល្លារក៏ពិតមែន ប៉ុន្តែគួរតែមកសុំខមាលទោសម្ដាយអ្នកនាងដែលទើបចែកឋាន ព្រោះការពិតមានតែអ្នកទាំងពីរប៉ុណ្ណោះដែរដឹងច្បាស់។

នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានការភ្ញាក់ផ្អើលក្រោយពីមានការបង្ហោះសារពីតារាស្រី សូ ដានីតាទាក់ទង និងការលាយវីដេអូរបស់អ្នកនាង សឿ សុធារ៉ារៀបរាប់ពីជីវិត និងបញ្ហានៃការជាប់បំណុលគេរហូតខ្លួនរងទុកបាក់ទឹកចិត្ត ហើយបានបញ្ជាក់ច្បាស់ថាអ្នកនាង សូ ដានីតាគួរតែមកសុំខមាលទោសម្ដាយរបស់អ្នកនាងដោយផ្ទាល់បើទោះបីជា សូដា នីតា បានអនុគ្រោះបំណុលរហូតទៅដល់ ៥ម៉ឺនដុល្លារក៏ពិតមែន ព្រោះថាការពិតមានតែអ្នកនាង និង សូ ដានីតាប៉ុណ្ណោះដែលដឹងច្បាស់ការពិត។

ទាក់ទងនឹងវីដេអូឡាយនេះផងដែរអ្នកនាង សូដា នីតា ក៏បានព្រមាន និងឱ្យអ្នកនាង សឿ សុធារ៉ា បកស្រាយឱ្យច្បាស់ឡើងវិញ និងសុំទោសទៅកាន់អ្នកនាង បើមិនដូច្នេះទេ អ្នកនឹងលើកយកបំណុលមកវិញទាំងអស់។

ដោយអ្នកនាងបានសរសេររៀបរាប់បង្ហោះក្នុងអាខោនហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖

“ខ្ញុំសូមឆ្លើយតប ទៅ សឿរ សុធារ៉ា  ! តើប្អូនជាមនុស្ស រស់នៅដែលប្រើខួរក្បាលជាមនុស្សរឺក៏ជាអ្វី ? ដែរមិនស្គាល់គុណទោស នៃការលើកលែងបំណុលជិត៥មុឺន$$$ ដែលកន្លងលេងតុងទិនមិនសងខ្ញុំ ( ខ្ញុំលេងជាមួយក៏មិនសង លេងជាមួយខ្ញុំដេញយកលុយហើយមិនសង ) នៅហៅអោយខ្ញុំទៅកាម៉ាទោសម្តាយដែរស្លាប់ទៀត ?

ចាំមានទំនេរ ខ្ញុំនឹង ឡាយ និយាយរឿងប្អូន បោកគេៗ ធ្លាប់ចាប់ប្អូនបើដាក់ចូលក្រសួង ទាំងយប់ ពីបទឆបោកមិនសងលុយគេ ហើយគេហៅខ្ញុំដាក់បន្ថែមរឿង ,,, !

ហើយបើ សឿរ សុធារ៉ា មិនបកស្រាយ សុំទោសខ្ញុំជាសាធារណះទេ នាងខ្ញុំ សុំលើកយកបំណុលយកវិញទាំងអស់ នឹងចេញលិខិតពីខាងមេធាវីនាងខ្ញុំ មកធ្វើកិច្ចចរចារសងបំណុល បើមិនមកជួប នាងខ្ញុំសុំប្រកាសប្តឹងសឿរសុធារ៉ា ទាមទារលុយមកវិញទាំងអស់នឹងទាមទារសំណងជំងឺចិត្តបន្ថែម!”។

យ៉ាងណាមិញទាក់ទងនិងរឿងរ៉ាវខាងលើ  នៅមិនទាន់ដឹងថាអ្នកណាខុស អ្ន​កណាត្រូវនោះឡើយ ទោះជាយ៉ាងណាមកទល់ពេលនេះអ្នកនាង សឿ សុធារ៉ានៅមិនទាន់បានប្រតិកម្ម ឬចេញមកបកស្រាយនៅឡើយទេ មានតែរងចាំ សាមីខ្លួនអ្នកនាង សឿ សុធារ៉ា ចេញមកបញ្ជាក់បន្ថែមប៉ុណ្ណោះ ៕