តារាសិល្បៈពីររូបកំពុងរងការរិះគន់ខ្លាំងពីសំណាក់មហាជននាពេលថ្មីៗនេះរួមមាន អ្នកនាង គង់ ចាន់ស្រីមុំ និងលោក ដេវីដ ក្រោយពី​ធ្លាយ​វីដេអូ​ផ្ញើ​សារ​សំឡេង​យ៉ាង​អសុរោះ​ទៅ​ព្រះអង្គ​ម្ចាស់​ Abdul​ Mateen។

នៅក្នុងវីដេអូខ្លីដែលបង្ហោះនៅលើគណនី TikTok របស់អ្នកនាង គង់ ចាន់ស្រីមុំ នោះគេមើលឃើញថា លោក ដេវីដ និងស្រីមុំ បាននិយាយបែបលេងសើច សួរគ្នាទៅវិញទៅមកដោយបង្ហាញពីទាក់ទំនងសម្ព័ន្ធភាពជាមួយព្រះប្រុត្រាព្រះមហាក្សត្រប៊្រុយណេ។

ក្នុងវីដេអូនោះ លោក ដេវីដ បានផ្ញើរសាជាសំឡេងទៅកាន់ ព្រះបុត្រានៃព្រះចៅស៊ុលតុង ដោយបាននិយាយពីពាក្យអសុរសជាខ្លាំងទៅកាន់ទ្រង់។

ត្បិតតែវីដេអូនោះត្រូវបានលុបចេញពីគណនីផ្លូវការរបស់ អ្នកនាង គង់​ ចាន់​ស្រីមុំ ក៏ដោយ ក៏ប៉ុន្តែមហាជននៅតែបង្ករិះគន់យ៉ាងចាស់ដៃ ទៅលើអ្នកទាំងពីរ៕

នេះជាមតិរបស់មហាជនដែលបានលើកឡើង៖\