សុខភាព៖ ប្រាកដណាស់ មនុស្សមួយចំនួនមានបញ្ហាកែងជើងប្រេះ ដែលបណ្ដាលឱ្យអ្នកខ្វះនូវទំនុកចិត្ត និងតែងតែស្វែងរកវិធីដើម្បីព្យាបាល។ ប៉ុន្តែលោកអ្នកប្រហែលជាមិនបានជ្រាបទេថាតើបញ្ហាប្រេះកែងជើងនេះបណ្ដាលមកពីកត្តាអ្វីខ្លះ និងតើគួរព្យាបាលយ៉ាងដូចម្ដេចដើម្បីឱ្យមានប្រសិទ្ធភាព៖

ខាងក្រោមនេះជាមូលហេតុ និងវិធីព្យាបាលបញ្ហាកែងជើងប្រេះឱ្យបានត្រឹមត្រូវ៖

តើកែងជើងប្រេះមានរោគសញ្ញាអ្វីខ្លះ ?

កែងជើងប្រេះ វាជាស្ថានភាពដែល កែងជើងស្ងួតក្រាស់គ្រើម រឹងរហូតដល់ប្រេះ ហើយបែកជាកោសិកានៃស្បែកជាបន្ទះៗ ហើយប្រសិនបើការប្រេះស្បែករឹងនៃមុខរបួសទៅខាងក្នុង វាអាចបណ្តាលឱ្យមានដំបៅ និងការហូរឈាម ឬក្រិនបាន។

កែងជើងប្រេះជាធម្មតាវាកើតឡើងនៅរដូវត្រជាក់ និងមានខ្យល់ស្ងួត ប៉ុន្តែវាអាចកើតឡើងនៅពេលណាក៏បាន និងអាចកើតឡើងនៅគ្រប់វ័យ អាស្រ័យលើឥរិយាបថនៃការរស់នៅប្រចាំថ្ងៃបានផងដែរ។

តើអ្វីបណ្តាលឱ្យកែងជើងប្រេះ

១. អាកាសធាតុស្ងួតឬត្រជាក់

២. ការខះជាតិទឹក

៣. ផឹកទឹកបានតិច

៤. ងូតទឹកជាមួយទឹកក្តៅឧណ្ហៗ  ឬត្រាំក្នុងទឹកក្តៅរយៈពេលយូរ ឬញឹកញាប់ពេក

៥. ប្រើសាប៊ូដែលធ្វើអោយស្បែករបស់អ្នកស្ងួត មិនលាបក្រែមបំប៉នដែលធ្វើឱ្យជើងមានសំណើម

៦. ជូតជើងរបស់អ្នកខ្លាំងពេក

៧. ពាក់ស្បែកជើងដែលមិនផ្ដល់ផាសុខភាពដល់ជើង

៨. ធាត់, លើសទម្ងន់

៩. ជាអ្នកដែលមានជំងឺ ទឹកនោមផ្អែម

គ្រោះថ្នាក់នៃការប្រេះកែងជើង

បន្ថែមពីលើរោគសញ្ញានៃកែងជើងប្រេះ ដែលផ្ដល់នូវភាពមិនទាក់ទាញ ឬខ្វះភាពស្រស់ស្អាត  វាក៏បង្កើតបញ្ហាដល់លោកអ្នកផងដែរ ព្រោះវាអាចធ្វើឱ្យអ្នកមានការឈឺចាប់ពីមុខរបួស ហើយប្រសិនបើមានរបួសជ្រៅមិនការព្យាបាល វាអាចបង្កហានិភ័យនៃការឆ្លងមេរោគធ្ងន់ធ្ងរ ជាពិសេសអ្នកជំងឺ ទឹកនោមផ្អែម ឬធាត់។

វិធីព្យាបាលកែងជើងប្រេះឱ្យបានត្រឹមត្រូវ

១. ប្រើផលិតផលបំប៉នផ្តល់សំណើមដល់ស្បែកជុំវិញកែងជើង ដោយជ្រើសរើសផលិតផលក្រែមលាប ដែលចិញ្ចឹមស្បែកនៅកែងជើង ដើម្បីកាត់បន្ថយបញ្ហាកែងជើងប្រេះ ជាពិសេសវាអាចជាក្រែមលាបស្បែកដែលមានផ្ទុកសារធាតុ Dimethicone (Dimethicone) ឬសារធាតុប្រេង ព្រោះអាចជួយការពារស្បែកស្ងួត និងបង្កើនសំណើម ក៏ដូចជារក្សាជាតិទឹកដល់ស្បែកកាត់បន្ថយការកកើតនៃស្បែកក្រាស់។

២. លាប Petroleum jelly លើកន្លែងប្រេះកែងជើង អ្នកគួរតែអនុវត្តមុនពេលចូលគេងហើយបន្ទាប់មកពាក់ស្រោមជើងទុកឱ្យស្បែកនៅកែងជើងដែលប្រេះ ស្រូបយកសំណើមពីជែលពេញមួយយប់នៅពេលអ្នកគេង។

៣. ផឹកទឹកស្អាតក្នុងបរិមាណគ្រប់គ្រាន់

៤. កុំប្រើសាប៊ូដែលមានសារធាតុគីមីប្រមូលផ្តុំ ឬសារធាតុផ្សំដែលអាចធ្វើឲ្យស្បែករបស់អ្នកស្ងួត ដោយអ្នកគួរជ្រើសរើសសាប៊ូដែលថែរក្សាស្បែកមានសារធាតុ hypoallergenic មិនរលាកស្បែក និងមិនស្ងួតស្បែក។

៥.បញ្ចុះ ឬសម្រកទម្ងន់ដល់កម្រិតសមស្របនៃរាងកាយ

៦. ជ្រើសរើសពាក់ស្បែកជើងមានបាតទន់ដែលថែរក្សាជើងអ្នក ឬ ពាក់ស្រោមជើងក្រាស់ ដើម្បីជួយការពារស្បែកនៅលើកែងជើង៕ ប្រភព៖ Sanook