សុខភាព៖ ការថែរក្សាស្បែកមុខអោយស្អាត និងភ្លឺថ្លាជាគោលដៅរបស់មិត្តៗនារី ដោយមនុស្សគ្រប់គ្នាតែងតែយកចិត្តទុកដាក់ និងប្រើវិធីផ្សេងៗច្រើនដើម្បីថែរក្សាស្បែកមុខ។ ប៉ុន្តែជាការពិតណាស់ ការថែរក្សាស្បែកមុខបែបធម្មជាតិ ដោយគ្មានសារធាតុគីមីប្រហែលជាវិធីងាយស្រួល និងសុវត្ថិភាពបំផុត។

ថ្ងៃនេះសូមនាំអ្នកទាំងអស់គ្នាមកស្គាល់ពីផ្លែឈើធម្មជាតិ ៥ មុខដែលយើងអាចយកមកធ្វើជារូបមន្ត សម្រាប់ធ្វើជាម៉ាសបិទមុខឱ្យមុខស្អាតទាំងអស់គ្នា

១. ប៉េងប៉ោះ

ផ្លែប៉េងប៉ោះសម្បូរទៅដោយវីតាមីនផ្សេងៗ ទាំងវីតាមីន K  វីតាមីន B1 B2 វីតាមីន A និង វីតាមីន C វាក៏ផ្ទុកសារធាតុដែលមានសុខភាពល្អដូចជា lycopene អាស៊ីតនៃក្រូចឆ្មា អាស៊ីត Malic និង Beta-Carotene ។ ក្នុងនោះរាងកាយរបស់យើងមិនត្រឹមតែទទួលបានអត្ថប្រយោជន៍នៃប៉េងប៉ោះពីការបរិភោគតែប៉ុណ្ណោះទេ ប៉ុន្តែយើងក៏អាចលាបប៉េងប៉ោះដើម្បីចិញ្ចឹមស្បែកមុខ យើងអាចយកប៉េងប៉ោះទុំមកកាត់ជាបន្ទះស្តើងៗ ដាក់លើមុខ នោះវីតាមីននៅក្នុងប៉េងប៉ោះនឹងបន្ថែមភាពស្រស់ថ្លាដល់ស្បែក ធ្វើឱ្យស្បែកទន់ជួយឱ្យស្បែកមើលទៅតឹងណែនកាត់បន្ថយស្នាមជ្រួញ ធ្វើអោយស្បែកមើលទៅក្មេងជាងវ័យ។

២. ត្រសក់

ជំនួយដ៏ពេញនិយមមួយទៀតសម្រាប់ការថែរក្សាស្បែកមុខគឺត្រសក់ លក្ខណៈសម្បត្តិរបស់ត្រសក់នៅលើស្បែករបស់យើងគឺមានទាំងការបន្ថែមសំណើម ការពារស្បែកស្ងួតដោយសារតែនៅក្នុងត្រសក់មានផ្ទុកជាតិទឹកច្រើនជាង ៩០ភាគរយ ហើយវាក៏អាចជួយឱ្យស្បែកមើលទៅស្អាតឥតខ្ចោះផងដែរ និងកាត់បន្ថយស្នាមអុចខ្មៅ ស្រអាប់ រួមទាំងជួយការពារការកើតមុនផងដែរ។

៣. ម្នាស់

វាជាផ្លែឈើមួយប្រភេទទៀតដែលសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែជាច្រើនដែលផ្តល់អត្ថប្រយោជន៍ដល់រាងកាយដូចជា វីតាមីន C វីតាមីន B អាស៊ីតហ្វូលិក ប៉ូតាស្យូមម៉ាញេស្យូម ផូស្វ័រ ជាតិដែក ដែលវាមានឥទ្ធិពលអាស៊ីតខ្សោយ នេះធ្វើឱ្យវាអាចធ្វើជាស្ក្រាប់ដើម្បីជួយកម្ចាត់ទាំងភាពកខ្វក់ និងស្នាមជ្រីវជ្រួញ ជួយឱ្យស្បែកស យ៉ាងមានប្រសិទ្ធិភាព។

៤. ផ្លែប៉ោម

ផ្លែឈើដែលមានជីវជាតិមួយទៀតដែលមនុស្សជាច្រើនចូលចិត្តគឺផ្លែប៉ោម វាមិនត្រឹមតែល្អសម្រាប់សុខភាពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែផ្លែប៉ោមក៏អាចជួយថែរក្សាស្បែករបស់យើងបានផងដែរ។ ផ្លែប៉ោមមានវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជំរុញការផលិត Collagen នៃស្បែកមុខ ជួយបង្កើតកោសិកាស្បែកថ្មី ធ្វើឱ្យស្បែករបស់យើងមើលទៅមានសុខភាពល្អ សភ្លឺថ្លា ស្បែកទន់ មានសំណើម និងមានសំណើម។

៥. ក្រូចឆ្មា

អាស៊ីតស្រាលនៃក្រូចឆ្មា មានទាំងសារធាតុអាស៊ីត Ascorbic និង Citric ក៏ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C វាបានផ្តល់នូវលក្ខណៈសម្បត្តិ ដែលអាចជួយថែរក្សាស្បែករបស់យើង ដោយដោះស្រាយបញ្ហាមុខដូចជា កាត់បន្ថយការកើតមុន ស្នាមអុចខ្មៅស្នាមមុន ក៏ដូចជាជួយកម្ចាត់ភាពកខ្វក់នៅលើផ្ទៃមុខ កាត់បន្ថយជាតិខ្លាញ់ ធ្វើអោយស្បែកស៕ ប្រភព៖ Sanook