រាជធានីភ្នំពេញ៖ មហាជនពិតជាមានការភ្ញាក់ផ្អើលក្រោយពីបានឃើញពិធីរៀបចំការភ្ជាប់ពាក្យរបស់តារាចម្រៀងស្រីដ៏ល្បីឈ្មោះ ពេជ្រ សោភា ជាមួយនឹងតារាសម្ដែងលោក ឆឹម សក្កដា នាថ្ងៃនេះ។

ពិតណាស់តារាចម្រៀងស្រី  ពេជ្រ សោភា និងតារាប្រុសលោក ​ឆឹម សក្កដា មានទំនាក់ទំនងស្នេហាជាមួយគ្នាជាច្រើនឆ្នាំមកហើយ ​ក្នុងនោះក៏មានហ្វេនៗជាច្រើនចង់ឃើញថ្ងៃពិសេសរបស់ពួកគាត់ទាំងពីរមកដល់ឆាប់ៗ ព្រោះអ្នកទាំងពីរក៏មានវ័យល្មមគ្រប់គ្រាន់ដើម្បីសាងគ្រួសារផងដែរ។

តែអ្វីដែលមហាជនតែងតែរំពឹងទុកសម្រាប់គូរស្នេហ៍ទាំងពីរនេះក៏បានមកដល់ ដោយមានការបង្ហោះពីណគនីហ្វេសប៊ុកឈ្មោះ “Maam Much​” បង្ហាញពីរោងពិធីភ្ជាប់ពាក្យ របស់អ្នកទាំងពីរក្នុងថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយខមិនចូលក្នុងអាខោនផេក របស់តារាស្រីយើងតែម្ដង។

ទោះជាយ៉ាងណាដំណឹងនៃពិធីភ្ជាប់ពាក្យរបស់តារាប្រុសស្រីទាំងពីរនេះ ពួកគាត់មិនបានប្រកាសបង្ហាញដោយផ្ទាល់ ប៉ុន្តែមហាជននៅតែមានអារម្មណ៍រំភើប និងត្រេកអរជំនួស ក៏ដូចជាមានបងប្អូនអ្នកគាំទ្រជាច្រើនបានសម្ដែងការជួនពរយ៉ាងព្រោងព្រាតផងដែរ៕