រាជធានីភ្នំពេញ៖ អតីតតារាស្រីម៉ូលីកាត្រូវបានម្ចាស់អាខោនហ្វេសប៊ុកមួយម្នាក់បានផុសពីការឆបោកកូនតុកទីន និងបានជំពាក់ប្រាក់គេរាប់លានដុល្លារ ដោយមិនព្រមទទួលខុសត្រូវ និងបានប្រាប់ជនរងគ្រោះកុំឱ្យធ្វើការបង្ហោះជាសាធារៈខ្លាចខ្មាស់គេ ក្នុងនោះម្ចាស់អាខោនក៏បានធ្វើការព្រមានដល់អ្នកដទៃផ្សេងទៀតកុំឱ្យចាញ់បោកតារារូបនេះបន្ត ប៉ុន្តែ ស្រាប់តែអ្នកនាងម៉ូលីការបានបកស្រាយថាវាជារឿងមិនពិតនោះទេ។

អ្នកនាងម៉ូលីការតែងតែបង្ហាញឱ្យមហាជនបានឃើញពីភាពមានបាន និងបានទិញផ្ទះវីឡា ឡានទំណើបថ្មីៗ រាប់ម៉ឺនដុល្លារ រហូតធ្វើឱ្យហ្វេនៗច្រណែនពីជីវិតហាយសូរ ដែលគ្រប់គ្នាបានដឹងថាអ្នកនាងគឺជាអ្នកលក់អនឡាញដ៏ល្បី និងមានមុខក្នុងបណ្ដាញសង្គមផងដែរ។

ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលនោះគឺ ថ្មីៗនេះមានម្ចាស់អាខោនហ្វេសប៊ុកមួយរូបដែលមានឈ្មោះថា Kim SophaRy បានបង្ហោះសារទៅកាន់ តារាស្រីម៉ូលីកា និងបានព្រមានទៅកាន់មហាជនកុំឱ្យចាញ់បោកអ្នកនាងម៉ូលីកា បន្តទៀត ព្រោះបច្ចុប្បន្នអ្នកនាងកំពុងតែជំពាក់លុយគេរាប់លានដុល្លារ យកប្រាក់មកទិញរបស់របរហឺហា។

ដោយក្នុងនោះម្ចាស់អាខោនបានរៀប​រាប់យ៉ាងដូច្នេះថា៖

“មេទុងតិនបោក ជំពាក់លុយកូនទុងទិ រាបលាន$$$$$$ ហើយសុំមិនអោយគេផុស គ្នាខ្លាចអត់បានលុយចេះតែចាញបោកវា. តែខ្ញុំអត់ព្រមទេវា យកលុយគេទិញឡានហឺហា ដេញទុងតិនមិនដែលបានលុយគ្រប់មេច. អោយគេរុំលោះ កូនស្គាល់វាបើមិនជំពាកវ៉ន ក   បើមិនចឹងវាជំពាកកូនរាបរយ អ្នក. រាល់ថ្ងៃ. ….

ហើយ ថានឹងប្រមូលលុយអ្នកថ្មីសង់អ្នកចាស ចឹងមានន័យថាចង់បោកអ្នកថ្មីសង់ចាសដែលវាបោកមែន  វីឌីអូ មានទៀត ចាំផុសអោយអស់ ព្រោះអាណិតអ្នកក្រោយគ្នាមិនដឹងអី   ខ្ញុំអ្នកមុន អត់បានលុយហើយ  ខ្ញុំយល់អារម្មណ៍”។

ទោះជាយ៉ាងណាចុងក្រោយអ្នកនាងបានចេញបកស្រាយថាវាមិនមែនជាការពិតនោះទេ ព្រោះអ្នកផុសមិនបានបង្ហាញអត្តសញ្ញាណឱ្យបានត្រឹមត្រូវនោះទេ ហើយអ្នកនាងនឹងតាមវែកមុខឱ្យឃើញសម្រាប់អ្នកចោទប្រកាន់អ្នកនាងតាមរយៈអាខោនមួយនេះ៕