បន្ទាប់ពីតារារ៉េបជួរមុខកម្ពុជា២ដួង គឺលោក G-Devith និង វណ្ណដា ទម្លាក់​ Disstrack ដាក់គ្នានាពេលកន្លងទៅមក យើងសង្កេតឃើញថា មួយរយៈចុងក្រោយនេះតារាមួយចំនួនចាប់ផ្តើមនាំគ្នាងាកមកច្រៀងបទរ៉េប ដូចជាលោក ENO និង ព្រាប សុវត្ថិជាដើម។

ដំបូងឡើយផ្ដើមចេញពីបទបែប Disstrack ប៉ុន្តែក្រោយៗមកក៏ឃើញថា មានតារាខ្លះចេញបទ ដែលលើកពីភាពអស្ចារ្យខ្លួនមាន បញ្ចេញតាមរយៈបទដែលត្រូវការសមត្ថភាព Rap បែបកាច ជាមួយប៉ារ៉ូលអត្ថន័យមុតជ្រៅ។

បទ Rap មួយសប្ដាហ៍ចុងក្រោយនេះ៖

១. បទ «J+O II» របស់ វណ្ណដា

២. បទ «ចុម! អាអូនអត់ដេក» របស់ G-Devith

៣. បទ «NO MORE FAKE FRIEND» របស់ Tempo Tris

៤. បទ «THE LEGEND» របស់ ព្រាប សុវត្ថិ

 

៥. បទ «ENO IS BACK» របស់ អ៊ីណូ (ENO)