រាជធានីភ្នំពេញ៖ មហាជននាំគ្នាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំក្រោយតារាសម្ដែងស្រី និងជាពិធីករនី សុខ សោម៉ាវត្តី ក្រោយអ្នកនាងបានប្រកាសជាសាធារណៈអំពីការទទួលអនិច្ចកម្មរបស់ម្ដាយជាទីស្រឡាញ់ក្នុងបណ្ដាញសង្គម។

នាថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២២នេះ មហាជនពិតជាមានការភ្ញាក់ផ្អើលើជាខ្លាំង ក្រោយ ពីតារាសម្ដែងស្រីដ៏ល្បីឈ្មោះបោះសម្លេង សុខ សោម៉ាវត្តី នាងបានជួបទុកធ្ងន់ ដោយបានបង្ហោះសារជាសាធារណៈប្រកាសពីការទទួលមរណៈភាពរបស់អ្នកម្ដាយជាទីស្រឡាញ់ក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។

ដោយក្នុងខ្លឹមសារនៃការបង្ហោះនោះនាងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖

“ម៉ែអើយម៉ែទៅឆ្ងាយហើយ ម៉ែទៅលឿនម្ល៉េះសម្លេង ម៉ែសើច ម៉ែរអ៊ូ អនុស្សាវរីយ៍នៅពេញខួរក្បាលចៅ មិននឹកស្មានថាម៉ែឈឺដល់ម្លឹង ឥលូវម៉ែផុតទុក្ខហើយម៉ែលែងឈឺហើយ សូមម៉ែបានទៅដល់សុគតិភព”។

ក្រោយពីធ្វើការបង្ហោះពីការកាន់ទុក្ខដ៏ក្រៀមក្រំនេះរួចមក មហាជន ​និងមិត្តរួមសិល្បៈជាច្រើនក៏បានផ្ញើសារលើកទឹកចិត្ត ក៏ដូចជាបានចូលរួមសម្ដែងការរំលែកទុក្ខជាច្រើនផងដែរ៕