កញ្ញា តន់​ ច័ន្ទសីម៉ា ​តារា​ចម្រៀង​កំពុង​ពេញ​និយម​នៅ​ក្នុង​ស្រទាប់​យុវវ័យ​ទើប​តែ​បង្ហោះ​រូប​ភាព​ Pre-Graduation របស់​ខ្លួនដែល​នឹង​ត្រៀម​ទទួល​បរិញ្ញា​ប័ត្រ​សេដ្ឋកិច្ច​នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ស្អែក​នេះ​នៅ​​មជ្ឈ​មណ្ឌល សន្និបាត​ និង​ពិរណ៍​អន្តរជាតិ​ជ្រោយ​ចង្វារ។May be an image of 2 people and people standing

តារា​ចម្រៀង​ដែល​ជា​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតីសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​រូប​នេះ​ បាន​ចែក​រំលែក​រូប​ភាព​ជាមួយ​នឹង​បងប្អូន​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ Ton ChanSeyma តន់ ចន្ទសីម៉ា ព្រម​ជាមួយ​នឹង​ Caption ថា៖ ពុកម៉ែបានធ្លាប់ប្រាប់ថា ម៉ែគ្មានអ្វីចែកឱ្យទេ មានតែចំណេះវិជ្ជាកូនខិតខំណា កូនសូមអរគុណលោកពុកអ្នកម៉ែ។ ជួបគ្នាថ្ងៃ 1 ខែ វិច្ឆិកា ឆ្នាំ 2022 OCIC “។

នេះគឺជាគំរូដ៏ល្អមួយសម្រាប់ពន្លកយុវវ័យជំនាន់ក្រោយ ដោយមិន​ត្រូវបោះបង់​ចោល​ការ​សិក្សា​  មិនថារវល់បុិនណាក៏ដោយ ត្រូវតែ​តស៊ូ​ជម្នះ​ឧបសគ្គ​រហូត​សម្រេច​បាន​គោលដៅ​៕May be an image of 2 people, child, people standing and outdoorsMay be an image of 1 person, standing and outdoors