តារារ៉បេជួរមុខកម្ពុជា លោក វណ្ណដា បានបញ្ចេញបទចម្រៀងមួយបទកាល់ពីយប់ថ្ងៃសៅកន្លងទៅ ដែលមានចំណងជើងថា J+0 Version 2 បានបង្កការភ្ញាក់ផ្អើលដល់សិល្បករផ្សេង និងមហាជន។

នៅក្នុងឃ្លាមួយនៃបទ J+0 II នេះ​ វណ្ណដា បានដៀល​ចំៗ ចំពោះ​អ្នក​ដែល​ធ្វើ​ឱ្យបទ​ចម្រៀង​របស់​ខ្លួន​បែក​ធ្លាយ​ចេញ​ទៅ​ក្រៅ ដោយបានច្រៀងថា ​៖ “មានអាមួយលែងរាប់ថាប្អូន អាហ្នឹងសុីបាយបំបង់បាយ ថោកអស់លេខ ពេលវា Hype ពេក បទមិនទាន់ចេញយកបទទៅចែកចាយ”។May be an image of 1 person, standing and text that says 'HANUM HANUMAN'

មួយឃ្លានេះបានធ្វើឱ្យមហាជន មានភាពងឺឆ្ងល់ជាខ្លាំង ដោយមនុស្សជាច្រើនបានបញ្ចេញមតិនៅក្នុងបទចម្រៀងនេះ ដោយស្វែងរកម្នាក់នោះជានរណា ក៏ប៉ុន្តែនៅតែមិនទាន់ដឹងនៅឡើយនោះទេ។

ដោយឡែកមួយឃ្លាចុងក្រោយនៃបទចម្រៀង បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ដោយគិតថាវណ្ណដា ច្រៀងបោះពាក្យទៅលោក ជី ដេវីត បន្ទាប់ពីវណ្ណដាច្រៀងថា៖ “អ្នក​ខ្លះ​ឮ​បទ​នេះ​បែក​ធ្លាយ​ ខឹង​ពេក​ធ្វើ​មួយ​អាល់ប៊ុម​ គេ​ថា​គេ​Top one Top ចុង​ភូមិ Top សហគម​ ពីរ​បី​ឆ្នាំ​ហើយ​នៅ​ឡើយ​តាមដាន​ជើង​ខ្ញុំ​ លុបនេះ​លុប​នោះ​ឆ្លៀត​​រត់​ទៅ​បួសតិច​ដោយ​សារ​ខ្ញុំ​ ហ៊ាន​លុប​ឆាណែល​ បទ​​ស្ដាប់​មិន​កើត រាក់​កំផែល​ ជិត​ធ្វើ​ឪគេ​ នៅ​ឡេឡឺ​ធ្វើ​ឡាឡា​ យក​បទ​ខ្ញុំ​បែក​មក​លេង​សើច​ តែ​ខ្ញុំ ​Send You to Hell…”។May be an image of 6 people and people standing

ការពេលកន្លងទៅ ជី ដេវីត បាន​ចេញ​បទ​ចម្រៀង​របស់​ខ្លួន​គឺ​បទ​ “My Brother” ឱ្យ​អ្នក​គាំទ្រ​បាន​ស្ដាប់​និង​ទស្សនា​ មាន​អ្នក​វិភាគ​ខ្លះ​បាន​លើក​ឡើង​ថា​អត្ថន័យ​បង្កប់​ក្នុង​បទ​ចម្រៀង​នេះ​គឺ​សំដៅ​ទៅ​ដល់​វណ្ណដា៕

ស្តាប់បទចម្រៀងពេញ៖ J+0II

ស្តាប់បទចម្រៀងពេញ៖ My Brother