ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង រយៈចម្ងាយខ្លី (SRBMs) ចំនួនពីរគ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន នៅក្នុងថ្ងៃកងកម្លាំងកូរ៉េខាងត្បូងត្រូវបញ្ចប់សមយុទ្ធជិតពីរសប្តាហ៍ជាមួយអាមេរិក។

ការបាញ់នេះ ស្របពេលដែលមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា កូរ៉េខាងជើងកំពុងរៀបចំការសាកល្បងនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០១៧ គឺជាឆ្នាំចុងក្រោយបង្អស់ដែលកូរ៉េខាងជើងបានសាកល្បងកាំជ្រួចជាច្រើនមិនថា ជាមីស៊ីលរយៈចម្ងាយខ្លី មីស៊ីលអន្តរទ្វីប ( ICBMs) ឬផ្សេងទៀត។South Korea, U.S. launch eight missiles in response to North Korea missile  tests | Reuters

អគ្គសេនាធិការរួមរបស់កូរ៉េខាងត្បូង  បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យោធារបស់យើងកំពុងរក្សាជំហរត្រៀមខ្លួនពេញលេញ  ហើយក៏បានបង្កើនការត្រួតពិនិត្យ និងសន្តិសុខថែមទៀតផងដែរ”។

បើតាមបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់យោធាអាមេរិក ការបាញ់មីសុីលនេះ មិនបង្កជាការគំរាមកំហែងណាមួយដល់សហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តរបស់ខ្លួននោះទេ៕North Korea fires two missiles after US-South Korea drills | Weapons News |  Al Jazeera

ប្រភព៖ Reuters