ភ្នំពេញ៖ នាមុននេះបន្តិចឧកញ៉ា ខេមរៈ សេរីមន្ត​ ក៏បានប្រកាសជូនថវិកា២០០០ដុល្លារដល់ អ្នកនាង សឿ សុធារ៉ា សម្រាប់ធ្វើបុណ្យជូនម្ដាយរបស់អ្នកនាង ដែលកំពុងធ្វើឡើងនៅវត្តវិហារក្រាញ់ ផ្លូវជាតិលេខ២។

យោងតាមការបង្ហោះរបស់ ឧកញ៉ា ខេមរៈ សេរីមន្ត បានឱ្យដឹងថា «អាណិតគាត់ខ្លាំងណាស់ខ្ញុំសូមជូនថវិកា 2000$ សំរាប់គាត់ធ្វើបុណ្យជូនម្តាយគាត់សូមវិញ្ញាក្ខន្ឌអ៊ុំបានទៅដល់សុគតិភពកុំបីអខានឡើយ»។ ដោយ លោក សាវីន ហ្វីលីព បានសរសេររៀបរាប់ថា៖ «សូមអរគុណ My idol ប្អូនឧកញ៉ា ខេមរៈ សេរីមន្ត ដែលបានចូលបុណ្យសពនូវថវិការចំនួន ២០០០$ ( ២ពាន់ដុល្លារ) ម្ដាយប្អូនស្រី សឿ សុធារ៉ា ដែលស្លាប់យប់មិញម៉ោង ១១.៤១យប់ថ្ងៃទី ២៨ តុលា ២០២២ ក្រោយទទួលសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរពេកក្រោយឃេីញកូនស្រីខ្លួនធ្លាក់ខ្លួនក្រវេទនាសល់តែសំបកខ្លួននាពេលនេះ»៕