រាជធានីភ្នំពេញ៖ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ សម្រាប់តារាសម្ដែងស្រី ដ៏ល្បីឈ្មោះ សឿ សុធារ៉ា ដោយកាលពីយប់មិញនេះម្ដាយបង្កើតត្រូវបានទទួលមរណៈភាពដោយសារតែជំងឺចាស់ជរា  ក្នុងនោះគេបានឱ្យដឹងថាអ្នកនាងមិនមានថវិការគ្រប់គ្រាន់សម្រាប់ធ្វើពិធីបុណ្យសពម្ដាយនោះទេ ហើយបច្ចុប្បន្ន ពិធីបុណ្យសពធ្វើនៅវត្តវិហារក្រាញ់ ផ្លូវជាតិលេខ២។

ក្នុងពេលថ្មីៗនេះមានការបង្ហោះយ៉ាងព្រងព្រាត ពីដំណឹងនៃការទទួលមរណៈភាពរបស់ម្ដាយបង្កើត តារាសម្ដែងដ៏ល្បីឈ្មោះ បោះសម្លែង អ្នកនាងសឿ សុធារ៉ា ទទួលមរណៈភាពកាលពីយប់មិញនេះ ព្រមទាំងបានដឹងថាអ្នកនាងគ្មានថវិការគ្រប់គ្រាន់សម្រាប់ធ្វើបុណ្យឱ្យម្ដាយនោះទេ។

ជាមួយគ្នានោះបើតាមប្រភពពីផេក “សិល្បករកម្ពុជា និង សង្គម Cambodia artists and society” បានធ្វើការបង្ហោះសារជាសារធារណៈយ៉ាងដូច្នេះថា៖

“អាណិតណាស់ តារាសម្តែងដ៏ល្បី សឿ សុធារ៉ាធំម្ដាយស្លាប់យប់មិញសូម្បីលុយធ្វើបុណ្យក៍គ្មានគ្រប់គ្រាន់ ពេលនេះសល់តែសំបកខ្លួន.. បុណ្យសពធ្វើនៅវត្តវិហារក្រាញ់ ផ្លូវជាតិលេខ២” ។

ទោះជាយ៉ាងបន្ទាប់ពីទទួលបានដំណឹងដ៏ក្រៀមក្រំនេះ មហាជន និងមិត្តរួមសិល្បៈជាច្រើនក៏បានធ្វើការចូលរួមរំលែកទុក្ខ និងសម្លែងការសោកស្ដាយចំពោះការបាត់បង់អ្នកមានគុណរបស់តារាស្រីយើងយ៉ាងព្រោងព្រាតផងដែរ៕