អាស៊ានបូកបី  មានរដ្ឋសមាជិកអាស៊ានចំនួន ១០ ដោយបន្ថែមប្រទេសមហាអំណាចអាសុីទាំងបីគឺ ចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងប្រទេសបូកបី បានចាប់ផ្តើមនៅខែធ្នូ ឆ្នាំ១៩៩៧ ហើយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ នៅពេលដែលមេដឹកនាំក្នុងតំបន់ទាំងអស់បានចេញសេចក្តីថ្លែងការណ៍រួមគ្នាស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាក្នុងកិច្ចប្រជុំកំពូលអាស៊ាន+៣ នៅទីក្រុងម៉ានីល។Chairman's Statement of the 22nd ASEAN Plus Three Summit - ASEAN Main Portal

អាស៊ានបានយល់ព្រមពង្រឹងភាពជាដៃគូជាមួយសាធារណៈរដ្ឋប្រជាមានិតចិន (PRC) សាធារណៈរដ្ឋកូរ៉េ (កូរ៉េ) និងជប៉ុន ដើម្បីដោះស្រាយបញ្ហា និងកង្វល់ទៅវិញទៅមកក្នុងសន្តិសុខថាមពល ការអភិវឌ្ឍន៍ឧស្ម័នធម្មជាតិ ការសិក្សាទីផ្សារប្រេង ការស្តុកទុកប្រេង និងថាមពលកកើតឡើងវិញ។ ជាពិសេសគឺការរក្សាសន្តិភាព និងសេដ្ឋកិច្ចក្នុងតំបន់អាស៊ានឱ្យកាន់តែជឿនលឿន។

គួរបញ្ជាក់ផងដែរថា ការប្រជុំអាស៊ានលើកទី៤០ និង៤១ នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ១០-១៣ ខែវិច្ឆកា ខាងមុខនេះ ដោយមានវត្តមានប្រធានាធិបតីអាមេរិកលោក ចូ បៃឌិនផងដែរ៕How RCEP Will Benefit Export Trade between China, Japan, and South Korea

ប្រភព៖ Aric