លោក Keisuke Honda បានលើកឡើងថាយើងបានត្រៀមផែនការពីរ សម្រាប់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ដែលជាក្រុមត្រូវត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

ផែនការទាំងពីរនេះរួមមាន៖

  1.  គឺយើងនឹងរៀបចំជំរំហ្វឹកហាត់ក្នុង និងក្រៅប្រទេសមុនស៊ីហ្គេមឆ្នាំក្រោយ។ យើងមានពេលដើម្បីអភិវឌ្ឍជាក្រុម ទាំងផ្នែកបច្ចេកទេស តាក់ទិច និងកាយសម្បទា។
  2. គឺការប្រើប្រាស់កីឡាករលើសអាយុ ពិតណាស់ប្រទេសដទៃប្រើប្រាស់បែបនេះដែរ។ អ៊ីចឹងយើងនឹងជ្រើសរើសកីឡាករពិសេសៗដែលលើសអាយុទាំងនេះគឺជាអ្វីដែលយើងកំពុងធ្វើ។

លោក Honda ក៏បានសង្កត់ធ្ងន់ថា “វាពិតជាការប្រកួតដ៏សំខាន់សម្រាប់យើង។ ពិតណាស់ យើងនឹងព្យាយាមដើម្បីទទួលបានលទ្ធផលល្អតែដូចដែលអ្វីខ្ញុំបាននិយាយ យើងគួរតែយល់ថា ការប្រកួតប្រជែងនេះវាលំបាកយ៉ាងណា ប៉ុន្ដែពិតណាស់ អ្វីៗអាចកើតឡើង មិនថាទល់នឹងថៃ ឬវៀតណាម។ យើងប្រហែលជាអាចឈ្នះ ទោះបីជាមានភាគរយតិច ដូច្នេះហើយទើបបានជាយើងព្យាយាមបង្កើនភាគរយ ទោះបីជា១ភាគរយ ក៏យើងត្រូវតែប្រឹង៕”Former Japan international Keisuke Honda to join Suduva in Lithuania | The  Japan Times