នៅទីបំផុតកម្មវិធី Miss​ Grand​ International​ 2022 បានរកឃើញម្ចាស់មកុដហើយ គឺបានទៅលើ Miss Grand Brazil 2022 គឺបវរកញ្ញា Isabella Menin ជាកូន​កាត់​ប្រេស៊ីល​-អ៊ីតាលីមាន​វ័យ ​២៦​ឆ្នាំ​ និងកម្ពស់​ 1.78 ម៉ែត្រ។Miss Grand International 2022 is Isabella Menin of Brazil

កញ្ញាគឺជាបេក្ខភាពបវរកញ្ញាខ្លាំងមួយរូប ដែលអាចដណ្ដើមពីភាពជោគជ័យពីបវរកញ្ញាមកពី ៦៨ ប្រទេសផ្សេងទៀត នៅលើវេទិកាប្រកួតដ៏អស្ចារ្យមួយនេះ នៅរាត្រីថ្ងៃទី 25 ខែតុលា ឆ្នាំ ២០២២។

បវរកញ្ញា Isabella Menin បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត (First-Class Honors) ផ្នែកសេដ្ឋកិច្ចពី University of Westminster និងបានបញ្ចប់ការសិក្សា​បរិញ្ញា​ផ្នែក​ហិរញ្ញវត្ថុ​ពី​សកល​វិទ្យាល័យ​ College London។ កញ្ញាមានសមត្ថភាពអាចនិយាយបានដល់ទៅ ៥ភាសាដូចជា ព័រទុយហ្គាល់ អង់គ្លេស អេស្ប៉ាញ បារាំង និងអ៊ីតាលី។Brazil's Isabella Menin is Miss Grand International 2022

ដោយឡែកកញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី ក៏ទទួលបានមកុដមួយក្នុងចំណោមមកុដទាំង ១០ សម្រាប់តំណែង 5th runner up (៥ស្ទួន) នៅក្នុងកម្មវិធី Miss Grand International 2022ផងដែរ។May be an image of 1 person, sitting, standing and text that says "MISS GRAND Û UP 2 n INTE"

នៅពេលទទួលមកុដកញ្ញា បានគ្រងឈុតស្រូវនៃកម្ពុជា ដែលបង្ហាញនិងលើកកម្ពស់ពីភោគផលដំណាំកសិកម្មនៃប្រទេសជាតិ ពិសេសដំណាំស្រូវ ជាផ្នែកមួយជួយជំរុញលើកទឹកចិត្ត និងថ្លែងអំណរគុណដល់ប្រជាកសិករទូទាំងប្រទេសកម្ពុជា៕May be an image of palm trees and outdoors