ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន (POC) លោក Abraham Tolentino បាននិយាយកាលពីសប្ដាហ៍មុនថា ប្រទេសហ្វីលីពីន នឹងបញ្ជូនអត្តពលិកចំនួន ៨១៤នាក់មកចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

លោក Tolentino បាននិយាយបន្ទាប់ពីកិច្ចប្រជុំពិគ្រោះយោបល់ លើកទី២ ជាមួយសហព័ន្ធកីឡាជាតិ (NSAs) របស់ SEAG-bound National Sports Association (NSAs) ក្នុងទីក្រុង Pasay ថា ៖«នេះជាក្រុមប្រយុទ្ធ ហើយគោលដៅគឺដើម្បីបញ្ជូនក្រុមដែលល្អបំផុតតាមដែលអាចធ្វើទៅបាន»។

អត្តពលិកចំនួន ៨១៤នាក់ដែលមកចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នឹងចូលរួមគ្រប់ប្រភេទកីឡាទាំង៣៨ នៅកម្ពុជា។

ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២) នៅប្រទេសវៀតណាម កាលពីខែឧសភា ហ្វីលីពីន បានបញ្ចូនអត្តពលិក ៦៥៦នាក់ ប្រកួតលើ ៣៨ប្រភេទកីឡា ហើយបញ្ចប់ទៅដោយឈរនៅចំណាត់ថ្នាក់លេខរៀងទី៤ ទទួលបានមេដាយសរុប ២២៦គ្រឿង ក្នុងនោះមេដាយមាស ៥២គ្រឿង, មេដាយប្រាក់ ៧០គ្រឿង និងមេដាយសំរឹទ្ធ ១០៤គ្រឿង៕