រាជធានីភ្នំពេញ៖ ដូចដែលមហាជនអ្នកគាំទ្រជាមួយនឹងវិស័យបវរកញ្ញា បានជ្រាបរួចមកហើយថា កាលពីយប់មិញនេះមានការប្រកួតនៅលើឆាកអន្តរជាតិ បង្ហាញពីសមត្ថភាព និងឈុតតំណាងជាតិក្នុងកម្មវិធ Miss Grand International២០២២ ក្នុងនោះកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាតំណាង Miss Grand កម្ពុជាបានបង្ហាញនូវឈុតតំណាងជាតិ គោព្រៃយ៉ាងស្រស់ស្អាត។

ក្រឡេងទៅមើល Queen កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញយ៉ាងអស់ពីសមត្ថភាព និងភាពស្រស់ស្អាត់ ក៏ដូចជាការជឿជាក់ជាខ្លាំង ក្នុងក្ដីសង្ឃឹមដែលអាចយកនូវភាពជោគជ័យមកឱ្យកម្ពុជា។

ទោះជាយ៉ាងណាដើម្បីឈានទៅដល់វគ្គផ្ដាចព្រ័ត្រ ក៏ដូចជាដើម្បីឱ្យ Miss Grand Cambodia ទទួលបាននូវជ័យលាភី ឬទទួលបានពានមកុដពិភពលោក គឺកម្មវិធីបង្កើតលក្ខខណ្ឌ បោះឆ្នោតតាមរយៈ Facebook ដោយ Like បាន ១ ពិន្ទុរ  Share បាន ២ ពិន្ទុរ  និង Instagram ចុចបេះដូង ១០ ពិន្ទុរ ព្រមទាំងទី ២ ទៀត គឺតាមរយៈការជ្រើសរើសដោយគណៈកម្មការ។ ហើយការបោះឆ្នោតជ្រើសរើសនឹងបញ្ចប់នៅថ្ងៃទី ២២ ខែតុលា ម៉ោង ១១.៥៩ AM នៅទីក្រុង Jakarta។

ទោះជាយ៉ាងណាគេសង្កេតឃើញថាមានបុគ្គល់ល្បីៗក្នុងបណ្ដាញសង្គមបានចូលរួមចេញមុខអំពាវនាវឱ្យមានការគាំទ្រ Vote សម្រាប់ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី  និងជួយបោះឆ្នោតសម្រាប់ឈុត «គោព្រៃ» មួយនេះ ដូចជា លោកស្រី សុន្ទរី ហៅ ស្រីអូន លោក Bee Mario លោក ឈឹម  សក្កដា តារាចម្រៀង និងអ្នកសិល្បៈនានាជាច្រើនទៀត។

ក្នុងការបោះឆ្នោត ឱ្យបវរកញ្ញា  Miss Grand Cambodia ២០២២ កញ្ញា ពេជ្រ វត្តី សារ៉ាវឌ្ឍី ឱ្យចូលទៅកាន់  Top 10 ដោយស្វ័យប្រវត្តិនោះដែល គេដឹងថាអ្នកនាងស្រីអូន បានធ្វើការបោះឆ្នោតចំនួន ២,៥០០ ដុល្លារ ស្មើនឹង ២,៥០០ សំឡេងគាំទ្រ  លោក ឈឹម សក្កដា បានចូលរួមបោះឆ្នោតចំនួន ១,០០០ ដុល្លារ ដែលស្មើនឹង ១,០០០ សំឡេង រីឯលោក Bee Mario បានចូលរួមបោះឆ្នោតចំនួន ២០០ ដុល្លារ ស្មើនឹង ២០០ សំឡេងគាំទ្រ សម្រាប់គាំទ្របវរកញ្ញា  Miss Grand Cambodia 2022 កញ្ញា  ពេជ្រ វត្តី  សារ៉ាវឌ្ឍី  រួចរាល់ហើយ។

បន្ថែមពីនោះម្ចាស់ទឹកប្រាក់ ២,៥០០ដុល្លារ គឺអ្នកនាងស្រីអូន ក៏បានអះអាងថា  កញ្ញា វត្តី ជាក្មេងស្រីដែលអ្នកនាងពេញចិត្តបំផុត តាំងពីឆ្នាំ ២០២១ ដោយវត្តី បានសុំអ្នកនាងចូលរួមសប្បុរសធម៌ផ្សេងៗ ជាពិសេសគឺចង់ជួយកូនៗរងគ្រោះនៅ អាហ្វេស៊ីប ខ្លាំងតែម្ដង ថែមទាំងបញ្ជាក់ច្បាស់ៗថា ទោះវត្តីខ្សត់ខ្សោយក៏ចង់ជួយសង្គមនេះដែរ។

យ៉ាងណាមិញក្នុងនាមយើងជាកូនខ្មែរដើម្បីឱ្យ Miss Grand Cambodia ទទួលបាននូវជ័យលាភី ឬទទួលបានពានមកុដពិភពលោក អ្នកទាំងអស់គ្នាអាចចូលទៅកានផេក Miss Grand Cambodia ដើម្បីធ្វើការ Vote គាំទ្រទាំងអស់គ្នាព្រោះការ ​ Vote គឺផុតកំណត់នៅត្រឹមយប់ស្អែកនេះហើយ៕