នៅសល់ពេលមិនដល់ ២០០ថ្ងៃទៀតនោះទេ ព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាសុីអាគ្នេយ៍ Sea Games 2023 នឹងឈានចូលមកដល់ ក្នុងនោះគេសង្កេតឃើញថា កីឡាបាល់ទះកម្ពុជារីកចម្រើនខ្លាំង។

ក្រុមកីឡាបាល់ទះកម្ពុជា បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានយកឈ្នះប្រទេសគុយបាដែលជាប្រទេសលំដាប់ទី ១២ពិភពលោក ក្នុងលទ្ធផល ៣សិតទល់១សិត ក្នុងការប្រកួតមិត្តភាពអន្តរជាតិ។

ក្រោយតែពីឈ្នះភ្លាម អ្នកគាំទ្រជាច្រើនសម្តែងការពេញចិត្តជាខ្លាំង ដោយអ្នកខ្លះបានលើកឡើងថា “កីឡាបាល់ទះ ហាក់បីដូចជាត្រៀមខ្លួនរួចរាល់ហើយសម្រាប់ដណ្តើមមេដាយនៅសុីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ”៕

May be an image of 4 people and indoor